អាវុធហត្ថខេត្តព្រះសីហនុបញ្ញូនខ្លួនជនសង្ស័យចំនួន២២នាក់​​ ទៅសាលាដំបូងខេត្តព្រះសីហនុពាក់ព័ន្ធករណីគ្រឿងញៀន.!

ព័ត៌មានសង្គមថ្ងៃពុធ ទី27 ខែមេសា ឆ្នាំ2022 ម៉ោង 4:11 នាទី ល្ងាច

ខេត្តព្រះសីហនុ៖ លោកវរសេនីយ៍ត្រី ឡុងគឹមហួរ នាយការិយាលយ័ប្រឆាំងគ្រឿងញៀន នៃកងរាជអាវុធហត្ថ ខេត្តព្រះសីហនុបានឱ្យដឹងថាជនសង្ស័យចំនួន២២នាក់ក្នុងនោះស្រីចំនួន០២នាក់រួមនិងវត្តុតាងនាព្រឹក ថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២២ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្តព្រះសីហនុកងសាងសំណុំរឿងបញ្ជួនទៅសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់ពាក់ព័ន្ធករណីបទល្មើសជួញដូរនិងប្រើប្រាស់គ្រឿងញៀន។

 ជនសង្ស័យចំនួន២២នាក់ ខាងលើ មានឈ្មោះ ទី១ឈ្មោះតាយពិសិដ្ឋភេទប្រុសអាយុ៣៥ឆ្នាំជនជាតិខ្មែរ មុខរបរបកប្រែ រស់នៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ។ ២/ ឈ្មោះ ផ្លង់ សុភាព ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរជាងសំណង់ រស់នៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ។ ៣/ ឈ្មោះ សូ ភក្ដី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរ រស់នៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ។ ៤/ ឈ្មោះ ផូ សុផាន់ណា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ រស់នៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ។ ៥/ ឈ្មោះ ម៉ាត សុះ ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរអុិស្លាម មុខរបរកម្មករ រស់នៅភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ។ ៦/ ឈ្មោះ តៅ ប៊ុនស៊ីវ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូកងបី រស់នៅភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ។ ៧/ឈ្មោះ នូច វណ្ណៈភេទប្រុសអាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខរស់នៅភូមិ១សង្កាត់១ក្រុងព្រះសីហនុ ។ ៨/ ឈ្មោះ ទេព ពិសិដ្ឋ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប រស់នៅភូមិ៣ សង្កាត់៣ ក្រុង ព្រះសីហនុ ។៩/ ឈ្មោះ លី ណា ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរបកប្រែ រស់នៅភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ។ ១០/ ឈ្មោះ សូត្រ សុគន្ធា ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ រស់នៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ។ ១១/ ឈ្មោះ ហួន ចាន់ធួន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមេការ សំណង់ រស់នៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ។១២/ ឈ្មោះ គង់ ទូច ភេទប្រុសអាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងភ្លើង រស់នៅភូមិ២ សង្កាត់១ ក្រុងព្រះសីហនុ ។ ១៣/ ឈ្មោះ ឡាច បូផល ភេទប្រុស អាយ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ រស់នៅភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ។១៤/ ឈ្មោះ តាំង ផលសុវណ្ណគីរី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរ រស់នៅភូមិ១ សង្កាត់២ ក្រុងព្រះសីហនុ ។

១៥/ ឈ្មោះ ជា ភារុណ  ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ រស់នៅភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ។១៦/ ឈ្មោះ ផាត សុភ័ណ្ឌ ភេទប្រុសអាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ នេសាទ រស់នៅភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ។១៧/ ឈ្មោះ កើត យក្សហ្វើត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនេសាទ រស់នៅភូមិ១ សង្កាត់៣ ក្រុងព្រះសីហន ។១៨/ ឈ្មោះ ស៊ីវ សៅ ភេទប្រុសអាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបររត់កង់បី រស់នៅភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ។១៩/ ឈ្មោះ ជា សារ៉ាវុធ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរទិញអេតចាយ រស់នៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ។២០/ ឈ្មោះ ចាន់ រិន ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ អុស រស់នៅភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ ។២១/ ឈ្មោះ នៅ ធរណី ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ រស់នៅភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ ។២២/ ឈ្មោះ ជា សុខណា ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ រស់នៅភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ។

សូមបញ្ជាក់ផងដែរថាជនសង្ស័យខាងលើ ត្រូវបានចាប់ខ្លូននៅថ្ងៃទី២៣ .២៤ ខែមេសា នៅទីតាំងចំនួន ០៣ ផ្សេងៗ ពីគ្នា .ទីតាំងទី១ ស្ថិត ក្នុងភូមិលេខ ០១ សង្កាត់លេខ ០១ ក្រុងព្រះសីហនុ(តំបន់ឃ្លាំងលើ)ទីតាំង ទី២.នៅចំណុច ផែអូប័រ ស្ថិតក្នុងភូមិលេខ ០៣ សង្កាត់លេខ ០៣ ក្រុងព្រះសីហនុ .និងទីតាំងទី០៣ នៅត្រង់ ចំណុច ជិតក្រុមហ៊ុនគុជ អាស៊ីស្ថិតក្នុងភូមិលេខ ០២ សង្កាត់លេខ ០២ ក្រុងព្រះសីហនុ ។ក្រោយចាប់ខ្លូនសមត្ថ កិច្ចបានធ្វើការដកហូត វត្ថុតាងរួមមាន៖ ម្សៅក្រាមសថ្លា ចំនួន៧៣កញ្ចប់ - ខ្សៀជក់ ចំនួន០២ - ដបជក់ ចំនួន០៣- ដែកកេះ ចំនួន០៦- ទូរស័ព្ទដៃ ចំនួន២២គ្រឿង- ប្រាក់ ចំនួន២១០.០០០៛- ម៉ូតូ ចំនួន០៣គ្រឿង៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម