មានករណីជនជាតិចិនម្នាក់សង្ស័យបែកថ្នាំបានធ្វើសកម្មភាពឡើងលើអាគារប្រុងសម្លាប់ខ្លួនតែមិនស្លាប់រងរបួសធ្ងន់ ....

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី29 ខែធ្នូ ឆ្នាំ2022 ម៉ោង 12:21 នាទី ព្រឹក

(ក្រុងព្រះសីហនុ)៖ ដំណឹងបឋម មានករណីជនជាតិចិនម្នាក់សង្ស័យបែកថ្នាំបានធ្វើសកម្មភាពឡើងលើអាគារប្រុងសម្លាប់ខ្លួនតែមិនស្លាប់រងរបួសធ្ងន់ ។ 

ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង០៥ល្ងាចថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចអុីសហូលីដេហូថែល ស្ថិតនៅក្នុងភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ 

យោងតាមប្រព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុបុរសជាជនជាតិចិនបានប្រុងលោតចុះពីលើបន្ទប់ខ្លួនស្នាក់នៅជាន់ទី២ ក្នុងហូថែលខាងលើ តែត្រូវបានមិត្តភក្ត្រឃើញក៏ជួយឃាត់ចាប់ចុះមកដល់ក្រោមម្តងរួចមកហើយ ។ មួយសន្ទុះក្រោយមកបុរសរូបនោះក៏រត់ទៅក្នុងបន្ទាប់ធ្វើសកម្មភាពលោតម្តងទៀត ធ្លាក់មកបុកបង្កាន់ដៃជាន់ទី១ រួចទើបធ្លាក់ដល់ដី បណ្តាលឲ្យរងរបួសធ្ងន់ ប៉ុន្តែស្លាប់មិនបានសម្រេចនោះទេ ។ 

ក្រោយពេលកើតហេតុភ្លាមៗនោះសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍សង្កាត់លេខ២ ក៏បានចុះមកដល់កន្លែងកើតហេតុ និងបានបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យឯកជនមួយកន្លែង ។ ជុំវិញក៏រណីខាងលើដែលមាបការសង្ស័យពីពលរដ្ឋដែលនិយាយតរមាត់គ្នាថាបុរសខាងលើបែកថ្នាំនោះ សមត្ថកិច្ចមិនទាន់អាចបញ្ជាក់បាន និងប្រាប់ពីមូលហេតុយ៉ាងណាបាននៅឡើយទេ ។ 

បច្ចុប្បន្ន សមត្ថកិច្ចបានអញ្ចើញមិត្តភក្ត្រជនជាតិចិនរូបនោះ និងអ្នកគ្រប់គ្រងហូថែលខាងលើយកទៅសួនាំ និងស្រាវជ្រាវពីប្រភពករណីនេះជាបន្តទៀត ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម