សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានបន្តនាំយកនូវចង្ហាន់ ទេយ្យទាន និងបច្ច័យ ប្រគេនព្រះសង្ឃដែលគង់នៅក្នុងវត្ត(ពោធិ៍ពេជ្រគិរី)ស្ថិតនៅស្រុកព្រៃនប់ .!

ព័ត៌មានសង្គមថ្ងៃសុក្រ ទី18 ខែមិថុនា ឆ្នាំ2021 ម៉ោង 9:29 នាទី ល្ងាច

 

ខេត្តព្រះសីហនុ៖ លោកជំទាវ ប្រាក់ ច័ន្ទសុខា ហិរញ្ញឹក សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និងលោក គាំ សុខុម នាយកសាខា តំណាងឱ្យឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានដឹកនាំមន្រ្តីសាខាអនុសាខា អ្នកស្ម័គ្រចិត្ត ព្រមទាំងមន្ត្រីមូលដ្ឋាន បានអញ្ជើញនាំយកនូវចង្ហាន់ ទេយ្យទាន និងបច្ច័យ ប្រគេនព្រះសង្ឃដែលគង់នៅក្នុងវត្ត(ពោធិ៍ពេជ្រគិរី)ស្ថិតនៅស្រុកព្រៃនប់ ដើម្បីចូលរួមអបអរសាទរ ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៨៥យាងចូល ៨៦ព្រះវស្សា របស់សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រ ៩កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ

ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះ។

ហើយក្នុងឱកាសដ៏វិសេសវិសាលនេះលោកជំទាវ ប្រាក់ ច័ន្ទសុខា ហិរញ្ញឹកសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និងលោកគាំ សុខុម នាយកសាខា តំណាងឱ្យឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ដឹកនាំមន្រ្តីសាខា អនុសាខា អ្នកស្ម័គ្រចិត្ត ព្រមទាំងមន្ត្រីមូលដ្ឋាន បានអញ្ជើញបូជាទៀន ធូប ផ្កាភ្ញី ថ្វាយព្រះពុទ្ធប្បដិមា ព្រមទាំងនាំយកទេយ្យវត្ថុ និងចង្ហាន់ ព្រមទាំងបច្ច័យ ថ្វាយប្រគេនព្រះសង្ឃដែលគង់នៅក្នុងវត្ត(ពោធិ៍ពេជ្រគិរី)ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ជាមួយគ្នានោះផងដែរលោកជំទាវ ប្រាក់ ច័ន្ទសុខា ហិរញ្ញឹកសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ តំណាងឱ្យឯកឧត្តម គួចចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និងសហការី នៃសាខាកាកបាទក្រហមកម្ពុជាខេត្ត ទាំងអស់ បានសូមព្រះបរមរាជានុញ្ញាតថ្វាយព្រះរាជអំណរសាទរដោយក្តីសោមនស្សរីករាយ និងលំឱនកាយបួងសួងថ្វាយព្រះរាជសព្ទសាធុការពរ បវរសួស្តី សិរីវឌ្ឍនមង្គលគ្រប់ប្រការ សូមសម្តេចព្រះមហាក្សត្រី ជាអម្ចាស់ជីវិត ទ្រង់ស្តេចព្រះប្រកបដោយព្រះរាជសុខភាព និងព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណភ្លឺថ្លាត្រចះត្រចង់វាងវៃ ព្រះជន្មាទីឃាយុយឺនយូរដល់រយព្រះវស្សាសម្តេចព្រះមហាក្សត្រីគង់ប្រថាប់ជាម្លប់ត្រជាក់ត្រជំ ប្រទានដល់ប្រជាពលរដ្ឋជាកូន ជាចៅ ចៅទួត ចៅលួតរបស់ព្រះអង្គ ជ្រកកោនដោយក្តីសុខដុមរមនាអស់កាលដ៏យូរអង្វែងតរៀងទៅ។

ហើយក្នុងនោះផងដែរការនាំយកទេយ្យទានជាគ្រឿងឧបភោគបរិភោគ និងបច្ច័យប្រគេនដល់ព្រះសង្ឃដែលគង់នៅក្នុងវត្តទទួលបានមាន៖

អង្ករ ៤បាវ ស្មើនិង២០០គីឡូ,មី ៥កេស,ទឹកត្រី ៥យួរ,ទឹកសុីអុិវ ៥យួរ,ត្រីខ ១កេស ស្មើនិង១០យួរ,សាច់ក្រក ៥គីឡូ,ឆៃប៉ូវ៥គីឡូ,ទឹកបរិសុទ្ធ ៥កេស,ទឹកអាល់កុល ៣០លីត្រ,ម៉ាស់ ១០ប្រអប់ និងបច្ច័យចំនួន ១លានរៀលព្រមទាំងបានជូនថវិកដល់លោកយាយ លោកតាចាស់ៗ និងដូនជី មួយចំនួនផងដែរ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម