លោកស្រី កៅ ធីតា ម្ចាស់អាហារដ្ឋាន ស្រ៊ុនស្រ៊ុន បានរៀបចំពិធីបុណ្យគម្រប់ខួបមួយឆ្នាំដើម្បីឧទ្ទិសកុសលចំពោះដូងវិញ្ញាណក្ខន្ធឧបាសិកា ស៊ួ ស្រុន ដែលត្រូវស្វាមី ព្រមទាំងធ្វើការចែកទៀនដល់ក្រុមគ្រួសារដែលមានការខ្វះខាតជាច្រើនគ្រួសារ...

ព័ត៌មានសង្គមថ្ងៃពុធ ទី26 ខែតុលា ឆ្នាំ2022 ម៉ោង 2:36 នាទី ព្រឹក

ក្រុងព្រះសីហនុ៖ នាព្រឹក ថ្ងៃអង្គារ កើត ខែកត្តិក ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ លោកស្រី កៅធីតា ព្រមទាំង បុត្រនិងក្រុមគ្រួសារបានប្រារព្ធពិធីបុណ្យគម្រប់ខួបមួយឆ្នាំ ដើម្បីឧទ្ទិសកុសលជូនចំពោះដួងវិញ្ញាណក្ខន្ធឧបាសិកា ស៊ួ ស្រុនដែលត្រូវស្វាមី ព្រមទាំងមានកម្មវិធី ចែកអំណោយជូនដល់ប្រជាពលរដ្ឋចំនួន ១៣០ គ្រួសារ ដែលស្ថិតនៅក្នុងភូមិ០៤សង្កាត់លេខ ០៤ ក្រុងព្រះសីហនុខេត្តព្រះសីហនុ។

លោកស្រី កៅ ធីតា ម្ចាស់អាហារដ្ឋាន ស្រ៊ុនស្រ៊ុន និងជាម្ចាស់ ចុងភៅ ហ៊ាស្រ៊ុន (មានសេវាកម្មរៀបចំអាហារគ្រប់កម្មវិធី)ដែលត្រូវជាភរិយា ព្រមទាំង បងប្អូនកូនចៅទាំងអស់ បានមូលមតិគ្នាជាឯកច្ឆ័ន្ទ ផ្ដើមធ្វើ ពិធីគម្រប់ខួប១ឆ្នាំ ដើម្បីឧទ្ទិសកុសលជូនដល់ឧបាសិកា ស៊ួ ស្រុន និងដើម្បីឧទ្ទិសកុសលជូនដល់បុព្វការីជនញាតិកាទាំងប្រាំពីរសន្ដាន ដែលបានចែកឋាននាកាលកន្លងទៅ និងបានរៀបចំពិធីចែកជូននូវអំណោយ ជាគ្រឿងឧបភោគបរិភោគនិងថវិកាមួយចំនួនជូនដល់ប្រជាពលរដ្ឋដែលមានការខ្វះខាត ចំនួន ១៣០ គ្រួសារ

 គោលបំណងនៃការរៀបចំពិធីបុណ្យនិងការចែកនូវអំណោយនេះ គឺដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ឧបាសិកា ស៊ួ ស្រុន និងញាតិកាទាំងប្រាំពីរសន្ដានដែលបានចែកឋាន ដើម្បីឲ្យទទួលបាននៅផលបុណ្យកុសល ទៅដល់ឋានដែលផុតទុក ព្រមទាំងងាកក្រោយឱ្យសព្វសាធុការ ដល់កូនចៅឲ្យទទួលបាននូវសេចក្ដីសុខសេចក្ដីចម្រើន និងរកស៊ីទទួលទានមានបាន សុខដុមរមនា រហូតរៀងទៅ។


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម