ថ្ងៃបុណ្យនៃក្តីស្រលាញ់ឃើញថាមានភ្ញៀវមកលេងកំសាន្តក្នុងផ្សារទំនើប Prince Mall ជាច្រើនកុះករ និងថែមទាំងមានការរក្សាការពារខ្ពស់ស្តាប់តាមការនែនាំរបស់ក្រសួសុខាភិបាល ក្នុងការពារជំងឺកូវិដ-១៩.!

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី15 ខែកុម្ភៈ ឆ្នាំ2021 ម៉ោង 1:00 នាទី ល្ងាច

(ក្រុងព្រះសីហនុ)៖ Prince Mall គឺផ្សារទំនើប និងធំជាងគេបង្អស់ក្នុងក្រុងព្រះសីហនុ និងមានដាក់លក់នៅសម្ភារៈ របស់បរប្រើប្រាស់មានដូចជាខោអាវ ប្រេនៗគ្រប់មុខ ដែលអាចបំពេញគ្រប់តម្រូវការរបស់ពលរដ្ឋរស់នៅក្នុងក្រុងព្រះសីហនុ ក៏ដូចជាភ្ញៀវជាតិនិងអន្តរជាតិ ។

គេសង្កេតឃើញថា ផ្សារទំនើបមួយនេះមានការពារ និងចូលរួមខ្ពស់ជាមួយប្រមុខរាជរដ្ឋាភិបាល ជាពិសេសស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលក្នុងការពារ ទប់ស្កាត់នូវជំងឺឆ្លងកូវិដ-១៩ ដោយឃើញថាគ្រប់ភ្ញៀវមុន និងអញ្ជើញចូលកំសាន្តឬទិញសម្ភារៈក្នុងផ្សារគឺតម្រូវឲ្យពាក់ម៉ាស់ ពិនិត្យកំម្តៅ លាងដៃជាមួយអាកុលជាមុន ទើបអនុញ៉ាតឲ្យចូលកំសាន្តបាន ។ 

ផ្សារទំនើប Prince Mall គឺជាផ្សារទំនើបមួយដ៏ធំ ហើយមានប្រេនគ្រប់មុខ និងបានចូលរួមចំណែកលើកស្ទួយ សេដ្ឋខេត្តមួយផ្នែកផងដែរផងដែរ តាមរយៈ ការនាំចេញ នាំចូលទំនិញ និងប្រេនគ្រប់មុខ ជាហេតុធ្វើឲ្យមានកំណើនសេដ្ឋកិច្ច និងទាក់ទាញភ្ញៀវទេសចរមកលេងកំសាន្ត ក្នុងក្រុង/ខេត្តព្រះសីហនុ កាន់តែច្រើនឡើងៗ ។

គួររំលឹកផងដែរថា ផ្សារទំនើបPrince Mall គឺតែងតែអញ្ជើញតារាជាចម្រៀងល្បីៗមកច្រៀងលេងកំសាន្ត ដើម្បីបង្កបរិយាកាសក្នុងផ្សារឲ្យកាន់តែមានភាពសប្បាយរីករាយ និង បានលើកតំកើនវិស្ស័យសីល្បះខ្មែរយើងឲ្យកាន់តែល្បីល្បាញ លើសពីនេះបានជួយដល់ពលរដ្ឋខ្មែរ ឲ្យមានការងារធ្វើ និងទទួលបានប្រាក់កម្រៃខ្ពស់ ហើយបុគ្គលិកដែលកំពុងតែបំរើរការងារនៅក្នុងផ្សារទំនើបនេះរាប់ពាន់នាក់ ៕ (ដោយ: សោម ភ័ក្រត្រា)


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម