រថ.យន្តមួយគ្រឿង បានបុកគ្នាជាម៉ូតូ បណ្ដាលឱ្យភាគីខាង ម៉ូតូបានស្លា...ប់ បាត់បង់អា...យុ...ជីវិត...នៅ.និងកន្លែងកើតហេតុ.....

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី17 ខែវិច្ឆិការ ឆ្នាំ2022 ម៉ោង 1:43 នាទី ព្រឹក

ក្រុងព្រះសីហនុ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បណ្ដាលឲ្យមានមនុស្សស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធម្មភ្លាមៗ នៅនិងកន្លែងកើតហេតុ និងបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោងជិត២យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅលើផ្លូវ២ធ្នូ ចំនួន ផ្លូវកោងមុខសុខា ស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ។ 

យោងតាមប្រភពពីពលរដ្ឋឃើញហេតុការណ៍ បានប្រាប់ថាករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គេឃើញមានម៉ូតូមួយគ្រឿងម៉ាកHondaDream ពណ៌ខ្មៅ បើកបរដោយបរុសម្នាក់អ្នកដឹកជញ្ជូនម្ហូបអាហារWowNow ទិសដៅពីកន្ទុយនាគមកសុខា លុះមកដល់ចំណុចកន្លែងកើតហេតុមានរថយន្តមួយគ្រឿង ម៉ាកTUNDRA ពណ៌សរ ពាក់ស្លាកលេខភ្នំពេញ 2BM-1751 បើកបរដោយបុរសជនជាតិចិន និងស្ត្រីរួមដំណើរ២នាក់ ក្នុងល្បឿនលឿនដូចហោះ ក្នុងទិសដៅស្របទិសគ្នា បានបុកពីក្រោយម៉ូតូអូសទាំងមនុស្សនិងម៉ូតូជាច្រើនម៉ែត្រ រួចបន្តទៅបុករះនិងរបងថ្មអូតែលសុខា ខូចខាតទាំងរបង ម៉ូតូ និង រថយន្តយ៉ាងតំណំ ។ ករណីនេះ បណ្តាលឲ្យបុរសអ្នកជិះម៉ូតូដឹកជញ្ជូនម្ហូបអាហាររបស់ក្រុមហ៊ុនWowNow ស្លាប់យ៉ាងអណោចអធម័នៅនិងកន្លែងកើតហេតុដោយ សពផ្កាប់មុខហើយត្រូវបានរថយន្តបុកគិនអូសរក្រោមរថយន្តជាច្រើនម៉ែត្រ បែកក្បាលធ្លាកខួរ និងសំពែតឡើងដូចជាចេកចៀន ។ 

បច្ចុប្បន្ន សមត្ថកិច្ចបានស្ទួចយកវត្ថុតាងទាំងយកទៅរក្សាទុករងចាំការដោះស្រាយតាមនិតិវិធីច្បាប់ ចំពោះសពសត្ថកិច្ចស្រាវរកសាច់ញ្ញាត្តិនិងប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម