គណៈបញ្ជាការឯកភាពស្រុកបសេដ្ឋ បានឃាត់រថយន្ត២គ្រឿង ដែលធ្វើដំណើរបំពានបម្រាម និងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា.! 

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី17 ខែមេសា ឆ្នាំ2021 ម៉ោង 4:10 នាទី ល្ងាច

 

កំពង់ស្ពឺ៖ នាយប់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១និង១០នាទី គណៈបញ្ជាការឯកភាពស្រុកបសេដ្ឋ បានឃាត់រថយន្ត២គ្រឿង ធ្វើដំណើរមកពីទិសខាងជើង ទៅទិសខាងត្បូងនៅចំណុចស្ពានអង្គដែកកណ្តាល ស្ថិតនៅភូមិ អង្គដែកកណ្តាល ឃុំពោធិម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដើម្បីសួរនាំ បានប្រទះឃើញព្រះសង្ឃ២អង្គ គួរអោយសង្ស័យ កម្លាំងសមត្ថកិច្ចក៏បាននិមន្តមកសួរនាំនៅអធិការនគរបាលស្រុកបសេដ្ឋ ព្រះសង្ស២អង្គ មានព្រះនាមដូចខាងក្រោម៖

១-ព្រះតេជគុណ នួន ចិន្តា ព្រះជន្ម ៣៩ ព្រះវស្សា ជាចៅអធិការវត្ត មុន្នីសោភ័ណ្ឌ ស្ថិតនៅ ឃុំពោធ៍ម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

២-ព្រះតេជគុណ ជឹង ម៉េងហៀក ព្រះជន្ម ៣៥ ព្រះវស្សា ជាចៅអធិការវត្ត សែនឧត្តម ហៅវត្ត (បឹងសាឡាំ) ស្ថិតនៅ ឃុំពោធិម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។

កម្លាំងសមត្ថកិច្ចបានឆែកឃើញវត្ថុតាងដូចខាងក្រោម ៖

១-ស្រាបៀរចំនួន ៥ កំប៉ុង -តេឡេបញ្ជារ ១ គ្រាប់ -ចានអាប៉ោង១ -គ្រាប់អាប៉ោងចំនួន ៤ គ្រាប់ -ខោអាវចំនួន ១០ កំប៉្លេ -ឯកសណ្ឋាននគរបាលមួយឈុត។ 

សូមបញ្ជាក់ថា ព្រះសង្ឃទាំងពីរអង្គ គឺនិមន្តទៅវត្តព្រះលេខាមេគណខេត្ត ដើម្បីធ្វើតាមវិន័យព្រះពុទ្ធសាសនា និងបន្តទទួលទោសតាមនិតិវិធីច្បាប់រដ្ឋផងដែរ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម