លោកឧត្តមសេនីយ៍បោន ប៊ិនមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យចូលរួមពិធីកាន់បិណ្នៅវត្តចមសុទ្ឋាវាសហៅ វត្តស្វាយចាស់

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី05 ខែតុលា ឆ្នាំ2023 ម៉ោង 6:07 នាទី ល្ងាច

(ខេបន្ទាយមានជ័យ) : នាព្រឹកថ្ងៃពុធ ៥រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស២ ៥៦៧ ត្រូវនឹងថ្ងៃទី ០៤ ខែតុលា ឆ្នាំ២០២៣ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ព្រមទាំងលោកមេបញ្ជាការរង នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ អញ្ជើញចូលរួមរាប់បាត្រ វេរភត្ត គ្រឿងសក្ការៈ បរិក្ខារទាំងឡាយ ថ្វាយព្រះសម្មាសម្ពុទ្ធ ប្រគេនជូនព្រះសង្ឃ និងឧទ្ទិសមហាកុសលដល់បុព្វការីជន និងញាតិទាំងឡាយក្នុង សង្សាវដ្ត បញ្ចប់កាន់វេនបិណ្ឌទី៤ឈានចូលវេនទី៥ នៅវត្តចមសុទ្ធាវាស (វត្តស្វាយចាស់) ស្ថិតនៅភូមិចក់ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ 

នាឱកាសនោះលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បាននាំយកនូវទេយ្យទាន ទេយ្យវត្ថុ ប្រគេនជូនដល់ព្រះសង្ឃរួមមាន អង្ក១០០គីឡូក្រាម, ទឹកសុទ្ធ១០យួរ,មី៤កេស ត្រីខ៤យួរ, ទឹកក្រូច៣កេស បច្ច័យចូលរួមកាន់វេនបិណ្ឌសរុបចំនួន១០លានរៀល៕

ព័ត៌មានទាន់ហេតុការណ៍ដោយ ៧៨ ហុីង ចាន់ថន


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម