អគ្គីភ័យ បានឆាបឆេះ កាស៊ីណូឃ្លីនកូ ក្នុងក្រុងព្រះសីហនុ ប៉ុន្តែមិនបានបង្កគ្រោះថ្នាក់ ដល់មនុស្សឡើយ.!

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី04 ខែឩសភា ឆ្នាំ2023 ម៉ោង 3:09 នាទី ល្ងាច

ព្រះសីហនុ៖ នៅវេលាម៉ោង ជិត១០ព្រឹក ថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០២៣ មានករណីអគ្គីភ័យបានឆាប់ឆេះនៅសណ្ឋាគារ និងកាស៊ីណូឃ្លីនកូ ស្ថិតនៅក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ។ ក្នុងករណីគ្រោះអគ្គីភ័យនេះ សង្កេតឃើញមានរថយន្តកងរាជអាវុធហត្ថ ស្នងការនគរបាលខេត្ត កំពង់ផែស្វយ័ត និងកងអន្តរាគមន៍ពិសេស៧១១ បានជួយអន្តរាគមន៍ពន្លត់ ដោយប្រើប្រាស់អស់ទឹកជាច្រើនឡាន។ ក្នុងហេតុការណ៍នេះ បើតាមការសន្និដ្ឋាន ពីសមត្ថកិច្ចជំហានដំបូងឲ្យដឹងថា បណ្ដាលមកពីឆ្លងចរន្តអគ្គិសនីនៅបន្ទប់ធ្វើម្ហូបអាហារ។ ក្នុងករណីនេះ គឺមិនមានគ្រោះថ្នាក់ ដល់មនុស្សឬបុគ្គលិកនៅក្នុងសណ្ឋាគារ និងកាស៊ីណូនោះទេ។ សមត្ថកិច្ច បានជួយអន្តរាគមន៍ ពន្លត់គ្រប់គ្រងស្ថានការបាន នៅវេលាម៉ោងជិត១១ព្រឹក ថ្ងៃដដែល ។

ប្រតិបត្តិការខាងលើ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ សរុបចំនួន ១១គ្រឿង អស់ទឹក ២៣ឡាន ក្នុងនោះ

  -រថយន្តស្នងការដ្ឋាន ន.ប ខេត្ត ចំនួន ០៥គ្រឿងអស់ទឹកចំនួន ១២ឡាន

  -រថយន្តមូលដ្ឋាន អ.ហ ក្រុង ចំនួន ០១គ្រឿង អស់ទឹកចំនួន ០២ឡាន

  -រថយន្តបញ្ជាការរដ្ឋាន អ.ហ ខេត្ត ចំនួន ០១គ្រឿង អស់ទឹកចំនួន ០២ឡាន

  -រថយន្ត international airport ចំនួន ០១គ្រឿង អស់ទឹកចំនួន ០១ឡាន

 -រថយន្តកងសង្គ្រោះ៧១១ ចំនួន ០១គ្រឿង អស់ទឹកចំនួន ០២ឡាន

  -រថយន្តកំពង់ផៃស្វយ័ត ចំនួន ០២គ្រឿង អស់ទឹកចំនួន ០៤ឡាន។

  +ការខូចខាតសម្ភារៈ ឆេះអគារជាន់ផ្ទាល់ដី ផ្នែក អាហារដ្ឋាន (កន្លែងចុងភៅ) និងសម្ភារៈមួយចំនួន (ឆេះខូចខាតទាំងស្រុង) ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម