លោក កាណុល ចិត្រា ប្រធានរតនាគារខេត្តកំពង់ឆ្នាំង បានជម្រុញដល់ថ្នាក់ដឹកនាំ និងមន្ត្រី ត្រូវអនុវត្តក្នុងការបម្រើសេវាឱ្យបានល្អត្រឹមត្រូវ និងឆាប់រហ័ស

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី28 ខែមករា ឆ្នាំ2021 ម៉ោង 9:25 នាទី ល្ងាច

កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃព្រហស្បត្តិ៍ ១៥កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១នេះ លោក កាណុល ចិត្រា ប្រធានរតនាគារខេត្តកំពង់ឆ្នាំង អញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែមករា ឆ្នាំ២០២១ ដើម្បីត្រួតពិនិត្យលើកិច្ចការអនុវត្តកន្លងមក និងពិនិត្យ ពិភាក្សាដោះស្រាយបញ្ហាប្រឈមនានា របស់រតនាគារខេត្តកំពង់ឆ្នាំង។

IMG_20210128_210455_603

ក្នុងកិច្ចប្រជុំនោះដែរ លោក កាណុល ចិត្រា ប្រធានរតនាគារខេត្តកំពង់ឆ្នាំង បានជម្រុញដល់ថ្នាក់ដឹកនាំ និងមន្រ្តី ត្រូវអនុវត្តក្នុងការបម្រើសេវាឱ្យបានល្អត្រឹមត្រូវ និងឆាប់រហ័ស ស្របតាមការណែនាំរបស់អគ្គនាយកដ្ឋានរតនាគារជាតិ។

IMG_20210128_210458_846

ក្នុងកិច្ចប្រជុំនោះផងដែរក៏មានការលើកឡើងនូវចំណុចសំខាន់ៗរួមមាន៖
១/ ផ្សព្វផ្សាយកិច្ចប្រជុំបូកសរុបការងាររតនាគារទូទាំងប្រទេសប្រចាំឆ្នាំ២០២០ និងទិសដៅការងារឆ្នាំ២០២១ តាមរយៈ Online នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១។
២/ រៀបចំផែនការបិទបញ្ជី ឆ្នាំ២០២០ និងទិសដៅអនុវត្តការងារសម្រាប់ឆ្នាំ២០២១។
៣/ ដោះស្រាយបញ្ហាប្រឈមផ្សេងៗ និង សំណូមពរ ៕

IMG_20210128_210457_797

IMG_20210128_210500_755


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម