ពិតជាអស្ចារ្យមែន! មិនទាន់បានលាចាកសិក្ខាបទ(សឹក)ស្រួលបួលផង អនុគណក្រុងប៉ោយប៉ែត បានដាក់មេប្រូចបាត់ ក្រោយស្រ្តីវ័យក្មេងម្នាក់ប្តឹងសមត្ថកិច្ចចោទពីបទរំលោភសេពសន្ថវៈ

ព័ត៌មានសង្គមថ្ងៃសុក្រ ទី19 ខែមករា ឆ្នាំ2024 ម៉ោង 6:13 នាទី ល្ងាច

(បន្ទាយមានជ័យ) មិនប៉ុន្មានម៉ោងទៀតផងពិធីលាចាសិក្ខាបទ(សឹក)របស់អនុគណក្រុងប៉ោយប៉ែតនិងចៅអធិការវត្តស្ទឹងបត់ព្រះនាម ប៉ុក ចំរើន ដែលរងបណ្តឹងពីស្រ្តីម្នាក់ប្តឹងពីបទរំលោភសេពសន្ថវៈនឹងត្រូវបញ្ចប់កម្មវិធី(សឹក) នៅព្រឹកម៉ោង៦ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ ស្រាប់ព្រលឹមឡើងនៅថ្ងៃ១៩ មករា ២០២៤ក៏មានការឆោឡោភ្ញាក់ផ្អើលឡើងដោយបាត់លោកមិនដឹងទៅណាទើបដឹងថាលោករត់ចោលកម្មវិធីតាំងពីអាធ្រាត ធ្វើឲ្យពុទ្ធបរិស័ទ ជិតឆ្ងាយខកបំណងយ៉ាងខ្លាំង។

ពាក់ព័ន្ធនឹងការបាត់ខ្លួនរបស់ព្រះធម្មញាណ ប៉ុក ចំរើន ព្រះអនុគណក្រុងប៉ោយប៉ែត និងជាព្រះគ្រូចៅអធិការវត្តស្ទឹងបត់ ធ្វើឲ្យខកបំណងយ៉ាងខ្លាំងចំពោះប្រជាពុទ្ធបរិស័ទទីជិត ទីឆ្ងាយ ខ្លះខឹងសម្បារ និងហួសចិត្ត ហើយខ្លះទៀតសាទរ។ជាពិសេស ការរត់ចោលនេះបានបន្សល់នៅបំណុលជំពាក់ថ្លៃកសាងវត្តជាង ៦មុឺនដុល្លាដើម្បីអោយព្រះគ្រូចៅអធិការ  អាចរ្យកណៈកម្មាការវត្តថ្មីជាអ្នកទទួលខុសត្រូវដោះស្រាយសងបន្ត ទាំងមិនមានបញ្ជីចំណូលចំណាយពីការកសាងវត្តដែលត្រូវបានពុទ្ធបរិស័ទជិតឆ្ងាយចូលរួមកសាងនិងកំពុងធ្វើអោយម្ចាស់លុយដែលវត្តជំពាក់ និងមេជាងទទួលម៉ៅការកសាងក្នុងវត្តជួបបញ្ហាយ៉ាងខ្លាំង។

ជុំវិញការរត់គេចមិនសឹកទៅតាមកម្មវិធីដែលបានគ្រោងទុកនេះគេពុំដឹងថាមកពីមូលហេតុអ្វីឡើយ។តែបើតាមការអោយដឹងពីប្រភពនានាដែលដឹងរឿងដែលស្រ្តីម្នាក់ប្តឹងពីបទរំលោភសេពសន្ថវៈបាននិយាយថាការរត់របស់លោកអាចខ្លាចពេលដែលសឹករួចត្រូវគេចាប់ខ្លួន។ដោយឡែកបើតាមមន្រ្តីសង្ឃដែលនិមន្តចូលរួមក្នុងកម្មវិធីសឹកលោកបានមានសង្ឃដីការថាតាមបែបសាសនាការដែលរត់គេចបែបនេះគឺក្លាយខ្លួនជាពុផុជនមានន័យថាជនធម្មតា។

ក្រោយការរត់គេចមិនសឹកតាមកម្មវិធីមន្រ្តីសង្ឃដឹកនាំដោយព្រះសមណញាណ ណាប់ មុឺន ជាព្រះវិជយានុរ័ត្ន បាឡាតគណខេត្តបន្ទាយមានជ័យ និងមានការចូលរួមពីព្រះគ្រូវិន័យធរអនុគណក្រុងប៉ោយប៉ែត និងប្រធានការិយាល័យធម្មការក្រុងប៉ោយប៉ែត បានធ្វើការត្រួកពិនិត្យកុដិលោកចៅអធិការ និងបានយកត្រាអនុគណប៉ោយប៉ែតនិងត្រាចៅអធិការវត្តស្ទឹងបត់ ប្រគល់ជូនព្រះអង្គបាឡាតគណបន្តអោយមេគណរក្សាទុកនិងធ្វើកំណត់ហេតុសម្ភារះនិងរបស់របរវត្តទៅតាមនីតិវិធីរបស់មន្រ្តីសង្ឃ៕សម្របសម្រួលដោយលោកហ៊ីងចាន់ថន


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម