ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយមនុស្សធម៌ពីសប្បុរសជន

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី18 ខែឩសភា ឆ្នាំ2021 ម៉ោង 8:42 នាទី ល្ងាច
ខេត្តព្រះសីហនុៈនារសៀលថ្ងៃអង្គារ ៧កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយមនុស្សធម៌ពីសប្បុរសជន ដើម្បីចូលរួមចំណែកជាមួយរដ្ឋបាលខេត្ត សម្រាប់ប្រើប្រាស់ក្នុងវិធានការណ៍ប្រយុទ្ធប្រឆាំងទប់ស្កាត់នឹងគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភ: នៅខេត្តព្រះសីហនុ ។
អំណោយដែលប្រគល់ជូនមករដ្ឋបាលខេត្តមានដូចជា៖
១.កាស៊ីណូ ហ្គូបូអ៉ីស ឧបត្ថម្ភថវិកាចំនួន ១០.០០០ ដុល្លារអាមេរិក ។
២.កាស៊ីណូ អាត្លង់ទិ ទៅក្រុងកំសាន្ត ឧបត្ថម្ភថវិកាចំនួន ១០.០០០ ដុល្លារអាមេរិក ។
៣.កាស៊ីណូ យ៉ាប៉ ឧបត្ថម្ភថវិកាចំនួន ៧.០០០ ដុល្លារអាមេរិក និងឪសថបុរាណចិនចំនួន ៨០០ប្រអប់ ។
៤.ម្ចាស់សហគ្រាសកាហ្វកូ អ៉ិនធើណេសិនណល ឌីវេឡុបមេន (ខេមបូឌា) ខមភេនី តំណាងដោយលោក ជេមឡាម៉ាថមសុនជេអ ឧបត្ថម្ភថវិកាចំនួន ១០.០០០ ដុល្លារអាមេរិក។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថ្លែងអំណរគុណចំពោះកាស៊ីណូ ហ្គូបូអ៉ីស កាស៊ីណូ អាត្លង់ទិ ទៅក្រុងកំសាន្ត កាស៊ីណូ យ៉ាប៉ និងម្ចាស់សហគ្រាសកាហ្វកូ អ៉ិនធើណេសិនណល ឌីវេឡុបមេន (ខេមបូឌា) ខមភេនី តំណាងដោយលោក ជេមឡាម៉ាថមសុនជេអបាននាំយកថវិកា និងសម្ភារៈ ឧត្តម្ភជូនរដ្ឋបាលខេត្តព្រះសីហនុ ដែលកំពុងត្រូវការចាំបាច់ក្នុងការប្រើប្រាស់ប្រចាំថ្ងៃសម្រាប់មន្ត្រីជួរមុខនៅតាមគោលដៅតំបន់បិទខ្ទប់ (តំបន់ក្រហម) អ្នកជំងឺកូវីដ ក្នុងក្រុងព្រះសីហនុ ការនាំយកថវិកា និងសម្ភារៈ មកឧបត្ថម្ភដល់រដ្ឋបាលខេត្តនាពេលនេះ សរបញ្ជាក់ពីទឹកចិត្តការចូលរួមជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដក្នុងសហគមន៍ក្នុងក្រុង នៃខេត្តព្រះសីហនុ ម្យ៉ាងទៀតក៏ជាសកម្មភាពចូលរួមនៃការចែករំលែកជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីយកមកសម្រាប់ប្រើប្រាស់បំរើឱ្យការងារការពារ បង្ការ ទប់ស្កាត់ជំងឺកូវីដ- ១៩ ព្រោះជំងឺកូវីដ-១៩ កំពុងតែមានការឆ្លងរាតត្បាតធ្ងន់ធ្ងរក្នុងសហគមន៍មួយចំនួនក្នុងក្រុងព្រះសីហនុ ដែលអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងវិស័យឯកជនបានចូលរួមយ៉ាងសកម្មជាមួយរដ្ឋបាលខេត្ត ពិសេសការចូលរួមពីប្រជាពលរដ្ឋផ្ទាល់ក្នុងការបិទខ្ទប់ (តំបន់ក្រហម)ក្នុងក្រុងព្រះសីហនុ កុំឱ្យជំងឺកូវីដ-១៩ ចម្លងចូលសហគមន៍បន្តទៀត។ ម្យ៉ាងទៀតថវិកាទាំងនេះរដ្ឋបាលខេត្តនឹងយកទៅប្រើប្រាស់ក្នុងការជួយឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋនៅក្នុងតំបន់បិទខ្ទប់ ផ្គត់ផ្គង់អ្នកជំងឺ និងមន្ត្រីជួរមុខរបស់យើង ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភ: ។
ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត សង្ឃឹម និងជឿ ជាក់ថា រោងចក្រ ក្រុមហ៊ុន សហគ្រាស លោកឧកញ៉ា ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងសប្បុរស ជនបន្តជួយឧបត្ថម្ភគាំទ្រដល់រដ្ឋបាលខេត្តព្រះសីហនុ ក្នុងការបង្ការ ទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភ: បន្តទៀត ៕
 
 
 
 

ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម