កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីជួញដូររក្សាទុកនិងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី16 ខែឩសភា ឆ្នាំ2022 ម៉ោង 5:14 នាទី ល្ងាច

ខេត្តកោះកុង ៖ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូររក្សាទុកនិងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់

កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង២០និង១៥នាទី នៅចំណុច ភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទខេត្តកោះកុង។

ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ស៊ុន ឃៀម ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ក្រោមការចង្អុលបង្ហាញរបស់លោកឧត្តមសេនីយ៍ទោស្នងការ។
ជនសង្ស័យឈ្មោះ គឹម ឆេងទ្បាយ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ភូមិ០២ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។
ដកហូតវត្ថុតាងរួមមាន ៖ ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន ចំនួន០១កញ្ចប់តូច ទម្ងន់ ១,០៦ក្រាម, ទូរស័ព្ទដៃ ( អិនចុចពិល )០១គ្រឿង។
រហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ កម្លាំងជំនាញបានធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនបានជនសង្ស័យម្នាក់ទៀត នៅវេលាម៉ោង១០និង១០នាទី ជនសង្ស័យមានឈ្មោះ តុង ប៊ុនហួយ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។
ដកហូតវត្ថុតាងរួមមាន ៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន ចំនួន០៤កញ្ចប់ធំ និង០៤កញ្ចប់តូច មានទម្ងន់ ១២,០៨ក្រាម ។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ កំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម