បុកគូទរថយន្តគេហើយដោយសារតែមូលហេតុមួយនេះទើបខំបើករត់.....

ព័ត៌មានសង្គមថ្ងៃសុក្រ ទី28 ខែកក្កដា ឆ្នាំ2023 ម៉ោង 12:37 នាទី ព្រឹក

បុកគូទរថយន្តគេហើយដោយសារតែមូលហេតុមួយនេះទើបខំបើករត់.....

ខេត្តព្រះសីហនុ : រថយន្តមួយគ្រឿងម៉ាក់ range Roverបុកគូទរថយន្តមួយគ្រឿងទៀតម៉ាកToyota Priusហើយក៏រថយន្តPriusជ្រុលទៅបុកpass app មួយគ្រឿងទៀតចំខាងមុខ ។ក្នុងហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើកើតឡើងនៅវេលាម៉ោង៧ :៤០នាទីយប់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុង / ខេត្តព្រះសីហនុ។

តាមប្រភពកន្លែងកើតហេតុដែលស្ថិតនៅតាមបណ្ដោយផ្លូវក្រុមហ៊ុនខ្សែកាបឡើង ទៅឃ្លាំងលើគាត់បានប្រាប់ភ្នាក់ងារសារព័ត៌មាន sntv breaking news ថារថយន្តម៉ាកrange Roverពាក់ស្លាកលេខភ្នំពេញ 2AI - 3168 ពណ៌សរទឹកប្រាក់ បានបើកបុកគូទរថយន្តPrius ពណ៌ទឹកមាសពាក់ស្លាកលេខ 2AL -4738ដែលម្ចាស់រថយន្តចតទុកចោលនៅតាមចិញ្ចើមផ្លូវ។ដោយសារល្បឿនរថយន្តម៉ាកrange Roverលឿនបានរុញរថយន្តPriusជ្រុលទៅបុក pass app នៅពីមុខរថយន្តបានបណ្ដាលឲ្យរងកាខូចខាតកាត់តាប៊ូរខាងមុខ។ រថយន្តបង្កម៉ាក់ range Roverខូចខាតផ្ទៃខាងមុខទាំងសងខាងយ៉ាងដំណំ រថយន្តព្រុស រងការខូចខាតផ្ទៃខាងក្រោយនៃកាងរថយន្ដ។ តាមប្រភពដដែលបានបន្តទៀតថា រថយន្ដបង្កហេតុទីតាំងទី១នៅជិតសាលារៀនអូរ២ ត្រូវបានប្រជាពលរដ្ឋស្ទាក់ជាប់នៅតានផ្លូវក្រុមហ៊ុនខ្សែកាបឡើងទៅ ឃ្លាំងលើ ហើយប្រភពនោះបានដាក់ការសង្ស័យថាម្ចាស់បើករថយន្តប្រហែលជាមានស្ថានភាពស្រវឹង។និងបានប្រើសំដីអសុរោះនៅកន្លែងកើតហេតុទី 1 ផងដែរ។

ជុំវិញហេតុការណ៍ខាងលើមិនបានបង្កឲ្យនរណាម្នាក់រងរបួសឡើយ។មានតែរងការខូចខាតរថយន្តតែប៉ុណ្ណោះ ក៏ប៉ុន្តែក៏មានភាពតានតឹងសំដី រវាងក្រុមអ្នករត់តាក់ស៊ី( ភាគីខាងរថយន្ដPrius )និងម្ចាស់រថយន្តបង្កហេតុព្រមទាំងសមត្ថកិច្ចទៀតផង។ ដោយឃើញមានភាពតានតឹងខាងសម្ដីយ៉ាងនេះទើបសមត្ថកិច្ចអញ្ជើញភាគីទាំងសងខាងទៅដោះស្រាយគ្នានៅការិយាល័យចរាចរណ៍ផ្លូវគោក និងនាំយកវត្ថុតាងទាំងអស់ទៅរក្សាទុកនៅទីនោះផងដែរ។

អត្ថបទដោយលោកនី វ៉ាន់នីន 087758866


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម