អភិបាលរងខេត្តកណ្តាលបញ្ជាក់ថាសារាចរណែនាំលេខ ០១៥របស់ក្រសួងសេដ្ឋកិច្ចគឺពិតជាសំខាន់ណាស់សម្រាប់រដ្ឋបាលខេត្តក្នុងការគ្រប់គ្រង និងអនុវត្តថវិកាឆ្នាំ២០២១របស់ខ្លួនដោយប្រសិទ្ធភាព

ព័ត៌មានសង្គមថ្ងៃពុធ ទី27 ខែមករា ឆ្នាំ2021 ម៉ោង 10:42 នាទី ល្ងាច

ខេត្តកណ្ដាល៖ នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០១៥ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្ដីពីការអនុវត្តច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២១ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ កាលពីថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២១ នៅសាលាខេត្តកណ្ដាលឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្ត បានបញ្ជាក់ថា សារាចរណែនាំលេខ ០១៥ គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់រដ្ឋបាលខេត្តកណ្តាល មន្ទីរសុខាភិបាល និងរដ្ឋបាលក្រុង-ស្រុកក្នុងការគ្រប់គ្រង និងអនុវត្តថវិកាឆ្នាំ២០២១របស់ខ្លួន ប្រកបដោយប្រសិទ្ធភាព ដើម្បីផ្សារភ្ជាប់ទៅនឹងកម្មវិធីកែទម្រង់ហិរញ្ញវត្ថុ សាធារណៈរបស់រាជរដ្ឋាភិបាល។

photo_2021-01-27_22-35-47

ឯកឧត្តមបានបន្តថា ក្នុងកម្មវិធីកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈនេះ គឺរដ្ឋាភិបាលកម្ពុជាបានធ្វើការកំណែទម្រង់ សម្រេចបាន ៣ដំណាក់កាលរួចមកហើយ ពោលគឺដំណាក់កាលទី១ ផ្តោតទៅលើភាពទុកចិត្តបាននៃថវិកា ដំណាក់កាលទី២ គឺគណនេយ្យភាព ហិរញ្ញវត្ថុ និងដំណាក់កាលទី៣ គឺការផ្សារភ្ជាប់ថវិកាទោនឹងគោលនយោបាយ ដែលទើបនឹងបញ្ចប់ក្នុងឆ្នាំ ២០២០ ប្រកបដោយវឌ្ឍនភាព បើទោះបីជាស្ថិតក្នុងដំណាក់កាលនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ក៏ដោយ ហើយបច្ចុប្បន្ននេះរាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងឈានទៅអនុវត្តដំណាក់កាលទី៤ទៀត គឺគណនេយ្យភាពសមិទ្ធកម្ម ដែលនឹងត្រូវដាក់ឲ្យដំណើរការនាពេលខាងមុខ។

photo_2021-01-27_22-35-45

photo_2021-01-27_22-35-58

photo_2021-01-27_22-35-57

photo_2021-01-27_22-35-55

photo_2021-01-27_22-35-49

photo_2021-01-27_22-35-52

photo_2021-01-27_22-35-51

photo_2021-01-27_22-35-54


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម