ផ្ទះពលរដ្ឋមួយខ្នងត្រូវបានអគ្គីភ័យលេបត្របាក់ទាំងព្រឹកខ្ទេចសល់តែធ្យូងនិងផះ ខណៈពេលម្ចាស់ផ្ទះមិននៅ.

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី20 ខែមករា ឆ្នាំ2024 ម៉ោង 12:55 នាទី ល្ងាច

ផ្ទះពលរដ្ឋមួយខ្នងត្រូវបានអគ្គីភ័យលេបត្របាក់ទាំងព្រឹកខ្ទេចសល់តែធ្យូងនិងផះ ខណៈពេលម្ចាស់ផ្ទះមិននៅ.!

ខេត្តព្រះសីហនុ : ករណីអគ្គីភ័យឆាបឆេះផ្ទះពលរដ្ឋមួយខ្នង បានកើតឡើងនិងឆេះខូចខាតទាំងស្រុងនិងបង្កឲ្យមានការភ្ញាក់ផ្អើលឆោរឡោ នៅវេលាម៉ោង០៨កន្លះព្រឹកថ្ងៃទី២០ ខែមករា  ឆ្នាំ២០២៤នេះ ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីអគ្គិភ័យដែលបានឆាបឆេះផ្ទះខាងលើ សង់ពីដែកប្រក់សង្ក័សី មានទំហំ៤ម៉ែត្រគុន ៦ម៉ែត្រ ដែលស្ថិតនៅក្នុងក្រុម១៦ ភូមិ២ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ម្ចាស់ផ្ទះរងគ្រោះឈ្មោះ ងេន ផល្លី  ភេទស្រី អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការនីរោងចក្រញ៉ូស្តារ  មានទីលំនៅកើតហេតុខាងលើ។

ក្រោយពីទទួលបានព័ត៌មាននេះសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចេញរថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង និងបានប្រើប្រាស់ទឹកពន្លត់ឲ្យករណីអគ្គីភ័យខាងលើរលត់ទៅទាំងស្រុងដោយប្រើរប្រាស់ទឹកអស់ចំនួន១រថយន្ត ។


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម