អាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ ដែល​ជាអាងធំជាងក្នុងចំណោមអាងអញ្ចើញ សម្ភោធសាងសង់អាងប្រព្រឹត្តិកម្ម​ទឹកកខ្វក់ទី៣ចំនួន​៣

ព័ត៌មានសង្គមថ្ងៃសុក្រ ទី17 ខែកញ្ញា ឆ្នាំ2021 ម៉ោង 2:16 នាទី ល្ងាច

ខេត្តព្រះសីហនុ៖ សមិទ្ធផលថ្មី គឺអាងចម្រោះទឹកកខ្វក់ទី៣ ដែលមានសមត្ថភាពប្រ​ព្រឹត្ត​កម្ម​ទឹក​កខ្វក់ទៅទឹកស្អាតមុនបង្ហូរចូលទៅសមុទ្រ ក្នុងមួយថ្ងៃបាន២ម៉ឺនម៉ែត្រគុបសាងសង់លើផ្ទៃដីទំហំ ១,១២ ហិកតា ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ត្រូវបាន​សម្ពោធ​ដំណើរការ​សាង​សង់​នាព្រឹកថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០២១ ក្រោមការចូលរួមពីលោក គួច ចំរើន អភិបាល​ខេត្ត​ព្រះសីហនុ។

ថ្លែងក្នុងឪកាសអញ្ចើញ សម្ភោធសាងសង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣សាងសង់​លើផ្ទៃ​ដីទំហំ ១,១២ ហិកតា ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ឯកឧត្តម គួច ចំរើន​អភិបាលខេត្តព្រះសីហនុ បានបញ្ចាក់ថាអាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣នេះ (PS3) សាងសង់​លើ​ផ្ទៃដីទំហំ ១,១២ ហិកតា ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ និងមានសមត្ថ​ភាព​ប្រ​ព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ២០.០០០ ម៉ែត្រគូប ក្នុង១ថ្ងៃ។      បន្ទាប់ពីបានស្ថាបនា អាងប្រ​ព្រឹត្តិ​​កម្មទឹកកខ្វក់ចំនួនពីរកន្លែងរួចហើយ ដែលកន្លងមកបានដាក់ឱ្យដំណើរការជោគជ័យ ដោយ​អាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី១ (PS1) ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ និង​មាន​សមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ៥.២០០ម៉ែត្រគូប ក្នុង១ថ្ងៃ។ អាងប្រព្រឹ​ត្តិកម្ម​ទឹក​កខ្វក់ទី២ (PS2) ស្ថិតនៅភូមិ៤ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ និងមានសមត្ថ​ភាព​ប្រព្រឹ​ត្តិ​កម្មទឹកកខ្វក់ក្នុងបរិមាណ ៧.២០០ម៉ែត្រគូប ក្នុង១ថ្ងៃ។ ទឹកកខ្វក់ក្រោយពីឆ្លង​កាត់​ប្រព័ន្ធ​ប្រព្រឹត្តិ​កម្មរួច វានឹងក្លាយជាទឹកមានគុណភាពល្អ មិនមានការបំពុលបរិស្ថាន និងជីវៈចម្រុះក្នុង​សមុទ្រ​នោះទេ។ តាមរយៈការសាងសង់អាងប្រព្រឹត្តិកម្មនេះ គឺដើម្បីបញ្ចៀសទឹកកខ្វក់​ហូរចូល​ដោយ​ផ្ទា​ល់ទៅក្នុងសមុទ្រ និងការពារបរិស្ថាន ធ្វើឱ្យទីក្រុងរបស់យើងស្អាត និងមានភាពបៃតង៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម