ផ្លូវមួយចំនួននៅក្រុងសិរីសោភ័ណបានក្លាយជាបេនឡានចល័តសម្រាប់ក្រុមអ្នករត់តាក់ស៊ី ដេញចាប់ម៉ូយពេញផ្លូវមិនខ្លាចគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរឡេីយ ។

ព័ត៌មានសង្គមថ្ងៃសុក្រ ទី30 ខែមិថុនា ឆ្នាំ2023 ម៉ោង 2:07 នាទី ល្ងាច

ផ្លូវមួយចំនួននៅក្រុងសិរីសោភ័ណបានក្លាយជាបេនឡានចល័តសម្រាប់ក្រុមអ្នករត់តាក់ស៊ី ដេញចាប់ម៉ូយពេញផ្លូវមិនខ្លាចគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរឡេីយ ។
ពលរដ្ឋជាច្រើនអ្នកដែលរស់នៅក្រុងសិរីសោភ័ណ ត្អូញត្អែរពីបញ្ហាចញ្ចឹមផ្លូវរសម្រាប់ធ្វេីដំណេីរ បានក្លាយជាកន្លែងចាប់ម៉ូយរបស់ អ្នករត់តាក់ស៊ីដូចគេហែរកឋិន ខណៈសមត្ថកិច្ចនគរបាល ផែនសណ្ដាប់ធ្នាប់នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យហាក់គ្មានវិធានការ សង្ស័យទទួលបានលាភសក្ការៈ ។
ចំណែកបេនឡានស្រប់ច្បាប់បែរជាគ្មានរថយន្តចូលដូចមុនព្រោះពួកគេគិតថា ការចាប់ម៉ូយនៅបេនមិនសូវមាន មនុស្សជិះ ខណៈទៅចាប់តាមផ្លូវប្រសេចប្រសាច ទេីបសំបូរមនុស្សជិះ ។
សូមបញ្ជាក់ផងដែរថា ផ្លូវដែលក្រុមអ្នករត់តាក់ស៊ីដេញចាប់ម៉ូយមានដូចជា ១ ផ្លូវជាតិលេខ ៥ ពីផ្សាររាចាស់ ដល់រង្វង់មូលព្រះម៉ែគ្រប់លក្ខ
២ផ្លូវជាតិលេខ ៦ ពីមុខ សណ្ឋាគារណាសារ ដល់ PTT ផ្លូវសៀមរាប
៣ ពីជ្រុងវេទិកាខេត្តបន្ទាយមានជ័យដល់ មុខសាលាខេត្ត និងពីមុខសាលាខេត្ត ដល់ ភោជនីយដ្ឋានផ្កាយព្រឹក ។

ពលរដ្ឋម្នាក់សូមមិនបញ្ចេញឈ្មោះ ថ្លែងប្រាប់ SBM News នៅព្រឹកថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២៣ ថា គាត់ពិតជាមានការព្រួយបារម្ភបំផុត ពេលធ្វើដំណើរឆ្លងកាត់ផ្លូវទាំងនោះ ខណៈ ដែល គន្លងផ្លូវសម្រាប់ម៉ូតូឆ្លងកាត់ ត្រូវគេ យកធ្វើចំណត់ចតឡានតាក់ស៊ីអស់ ។

ពលរដ្ឋដដែល អំពាវនាវដល់លោកស្នងការខេត្តបន្ទាយមានជ័យ មេត្តា ដាក់បទបញ្ជាដល់មន្រ្តីក្រោមឱវាត សូមមានវិធានការដល់ក្រុមទាំងនេះផង ដេីម្បីឲ្យក្រុងមួយនេះ មានសណ្តាប់ធ្នាប់ល្អ និងកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍ ។

ជារៀងរាល់ព្រឹកគេសង្កេតមន្ត្រីនគបាល ចរាចរណ៍ សណ្ដាប់ធ្នាប់ពាក់ឯកសណ្ឋានជិះម៉ូតូឆ្វែលមេីល តែបានត្រឹមឆ្វែលមេីលតែគ្មានវិធានាការ សោះ ។

ជាក់ស្តែងនៅមួយរយៈចុងក្រោយនេះគ្រោះចរាចរណ៍បានកេីតឡេីងជាច្រីនករណីក្បែងនិងទីតាំង ចំណតចល័ត នេះ ព្រោះមូលហេតុម៉ូតូគ្មានផ្លូវជិះ ជិះសុខៗចូលគន្លងឡាន ត្រូវឡានបុក ខ្លះទៀតដោយ បាំងឡានក្រុមរត់តាក់សុីនោះបទក្រោយមិន ប្រយ៉ាត់ គ្រោះថ្នាក់ចរាចរណ៍ ។     សម្រួលអត្ថបទដោយលោកនី វ៉ាន់នីន 087 758 866


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម