សូមកោតសរសើរ អ្នកឧកញ៉ា ហុង ពីវ ឧបត្ថម្ភថវិកាផ្ទាល់ខ្លួនដ៏ច្រើនរហូតដល់ ២លានដុល្លារអាមេរិក ដល់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងថ្ងៃខួបកំណើតលោក

ព័ត៌មានសង្គមថ្ងៃសុក្រ ទី29 ខែមករា ឆ្នាំ2021 ម៉ោង 2:35 នាទី ល្ងាច

អគ្គនាយកក្រុមហ៊ុនពិភពថ្មីគ្រុប ដែលគេស្គាល់គ្រប់ៗគ្នាថា ជាឧកញ៉ាមួយរូបដែលមានចិត្តសប្បុរស គឺ អ្នកឧកញ៉ា ហុង ពីវ បានបន្ដឧបត្ថម្ភថវិកាផ្ទាល់ខ្លួនដ៏ច្រើនរហូតដល់ ២លានដុល្លារអាមេរិក ដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីជួយសង្គ្រោះជីវិតកុមារនៅកម្ពុជា។ ការប្រគល់ថវិកាទាំងអស់នេះត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១នេះ ហើយក៏ចំថ្ងៃពិសេសគឺ ថ្ងៃខួបកំណើតរបស់អ្នកឧកញ៉ា ហុង ពីវ គម្រប់អាយុ៦៦ឆ្នាំផងដែរ។

fn-2021-01-29-10-31-27-2
យ៉ាងណាមិញនេះជាលើកទី៥ហើយ ដែលអ្នកឧកញ៉ា ហុង ពីវ និងក្រុមគ្រួសារ បានបរិច្ចាគថវិកាដ៏ច្រើនដល់មន្ទីរពេទ្យគន្ធបុប្ផា ដោយកាលពីឆ្នាំ២០១៦ អ្នកឧកញ៉ា បានឧបត្ថម្ភ ១លានដុល្លារ ឆ្នាំ២០១៧ ឧបត្ថម្ភ ២លានដុល្លារ ឆ្នាំ២០១៨ ២,១៦៨,៨៨៨ដុល្លារ, ឆ្នាំ២០១៩ ២,១៨៨,៨៨៨ដុល្លារអាមេរិក និងឆ្នាំ២០២១នេះ ចំនួន ២លានដុល្លារអាមេរិក។ ទន្ទឹមនឹងនេះ មិនត្រឹមតែជួយដល់មន្ទីរពេទ្យគន្ធបុប្ផាប៉ុណ្ណោះទេ អ្នកឧកញ៉ា ហុង ពីវ នាពេលកន្លងមកតែងតែជួយដល់កិច្ចសប្បុរសធម៌ផ្សេងៗជាច្រើននៅកម្ពុជា ហើយក៏ទទួលបានការគាំទ្រយ៉ាងខ្លាំង ពីមហាជនចំពោះទឹកចិត្តសប្បុរសធម៌របស់អ្នកឧកញ៉ា។

fn-2021-01-29-10-31-27-3


សូមរំលឹកថា កាលពីឆ្នាំ២០២០ អ្នកឧកញ៉ា ហុង ពីវ ជួយឧបត្ថម្ភដល់មន្ទីរពេទ្យកាល់ម៉ែត ៣លានដុល្លារអាមេរិក, ជួយឧបត្ថម្ភដល់យុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ចំនួន ២លានដុល្លារអាមេរិក, ជួយឧបត្ថម្ភថវិកាចំនួន៣លានដុល្លារអាមេរិកទិញវ៉ាក់សាំងកូវីដ, ជួយដល់គ្រោះទឹកជំនន់ចំនួន៥០ម៉ឺនដុល្លារអាមេរិក។ ក្រៅពីទឹកចិត្តសប្បុរស ជួយឧបត្ថម្ភខាងលើនេះ អ្នកឧកញ៉ាក៏បានជួយឧបត្ថម្ភដល់កាកបាទក្រហមកម្ពុជារៀងរាល់ឆ្នាំ, ជួយប្រជាពលរដ្ឋក្រីក្រ, ជួយសាងសង់អគារទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថ, ជួយសាងសង់ផ្ទះជូនអតីតយុទ្ធជន និងចែកអង្គរសែនក្រអូបដល់ប្រជាពលរដ្ឋ និងមានជួយកន្លែងផ្សេងៗទៀតជាច្រើន។ល៕

fn-2021-01-29-10-31-27-1

fn-2021-01-29-10-31-27-0


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម