សែនរំភើបជំនួសលោកតាៗ ដូចដែលបានសន្យា ទីបំផុតអាចនាំស្នាមញញឹមជូនលោកតាស៊ីក្លូ​ ជាមួយព្រឹត្តិការណ៍ពិសេសយុទ្ធនាការម្នាក់១ដុល្លារ

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី26 ខែមករា ឆ្នាំ2021 ម៉ោង 10:10 នាទី ល្ងាច

កាលពីប៉ុន្មានថ្ងៃមុន​​លោក ហ៊ុយ​​ យ៉ាឡេង​ ហៅ​ កថាជ័យ​ បានបង្កើតព្រឹត្តិការណ៍មួយពាំនាំស្នាមញញឹមជូនលោកតាធាក់ស៊ីក្លូចំនួន៣០០នាក់​​ ជាមួយនឹងយុទ្ធនាការម្នាក់១ដុល្លារ​ ដោយកម្មវិធីនេះមានទាំងការទទួលទានអាហារ​ ការបញ្ចាំងភាពយន្តដើម្បីកួន និងមានការជូនថវិកាបានពីសប្បុរសជននានាជូនលោកតាៗធាក់ស៊ីក្លូផងដែរ។

C0078T01

ក្រោយពីកម្មវិធីនេះទទួលបានភាពជោគជ័យ​លោក​ ហ៊ុយ​​ យ៉ាឡេង​​ ក៏បានឱ្យដឹងថា៖ « កាត់តបណ្តើរមើលបណ្តើររំភើបចង់រលីងរលងទឹកភ្នែក យើងខ្ញុំបាទសូមថ្លែងអំណរគុណដល់សប្បុរសជន១៥០០នាក់ដែលបានចូលរួមជួយក្នុងយុទ្ធនាការម្នាក់១ដុល្លារជួយលោកតាៗស៊ីក្លូចំនួន៣០០នាក់ ហើយចុងក្រោយសរុបលោកតាទទួលបានម្នាក់៥ម៉ឺនរៀល ដោយឈ្មោះច្រើនពេកក្រុមការងារកំពុងរៀបចំនិងបង្ហាញជូននៅថ្ងៃស្អែក សម្រាប់ថ្ងៃនេះយើងបានបញ្ចប់កម្មវិធីដោយជោគជ័យ ខ្ញុំបាទសូមថ្លែងអំណរគុណដល់ក្រុមការងារទាំងអស់ដែលបានខិតខំទាំងអស់គ្នាដើម្បីអោយការងារនេះសម្រេចចេញបានយ៉ាងល្អ សូមជូនបុណ្យទៅប្រជាជាតិកម្ពុជាទាំងអស់សូមជួបប្រទះតែសេចក្តីសុខគ្រប់ប្រការ​ »។

141853148_2817573041896213_2906583728941145346_o

នៅក្នុងនោះ​លោក​ ហ៊ុយ​ យ៉ាឡេង​ ក៏បានបង្ហោះវីដេអូសកម្មភាពនៃកម្មវិធីនេះផងដែរ ​ដែលមើលហើយក៏មានចិត្តសប្បាយរីករាយរំភើបនឹងកម្មវិធីនេះជំនួសលោកតាៗដែរ​ ដោយលោកតាស៊ីក្លូទាំង៣០០នាក់​បានទទួលទានអាហារឆ្ងាញ់ៗដែលពីមុនមិនធ្លាប់បានទទួលទាន​ បានរាំលេងច្រៀងកម្សាន្តសប្បាយ​​ ថែមទាំងបានទស្សនាភាពយន្តយ៉ាងជក់ចិត្តទៀតផង។

C0091T01

140207045_2895451374017584_6309288001427661404_o

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម