លោកឧកញ៉ា ទៀ វិចិត្រ បានឧបត្ថម្ភថវិកាជូនជីដូនមួយរូប ដែលជិះរថយន្តមកពីសៀមរាប ស្កាត់មករកជួបលោកឧកញ៉ាដោយផ្ទាល់នៅក្រុងព្រះសីហនុ....

ព័ត៌មានសង្គមថ្ងៃសុក្រ ទី13 ខែមករា ឆ្នាំ2023 ម៉ោង 12:28 នាទី ព្រឹក

ខេត្តព្រះសីហនុ-កាលពីល្ងាចថ្ងៃ10.01.2023 លោកឧកញ៉ា ទៀ វិចិត្រ បានឧបត្ថម្ភថវិកាជូនជីដូនមួយរូប ដែលជិះរថយន្តមកពីសៀមរាប ស្កាត់មករកជួបលោកឧកញ៉ាដោយផ្ទាល់នៅក្រុងព្រះសីហនុ ដើម្បីសុំឲ្យលោកឧកញ៉ាជួយ ដោយសារក្នុងគ្រួសារជីដូនមានធុរៈត្រូវដោះស្រាយ ។ ជីដូនរូបនេះជម្រាបលោកឧកញ៉ា ទៀ វិចិត្រ ថា ជីដូនមកនេះគឺស្នើសុំកង់មួយគ្រឿងឲ្យចៅរបស់គាត់ដើម្បីដោះស្រាយទុក្ខធុរៈ ហើយឮដំណឹងថា លោកឧកញ៉ានឹងមានការជួបជុំបុគ្គលិកក្រុមហ៊ុនដោយផ្ទាល់នៅក្រុងព្រះសីហនុល្ងាចថ្ងៃ10.01.2023 ជីដូនក៏ស្កាត់ពីខេត្តសៀមរាបមករង់ចាំជួបដើម្បីស្នើសុំឲ្យលោកឧកញ៉ាជួយ។


ក្រោយស្តាប់ការរៀបរាប់របស់ជីដូនរូបនេះ ដោយការអាណិតអាសូរ លោកឧកញ៉ាទៀ វិចិត្រ ក៏បានឧបត្ថម្ភថវិកាសរុបចំនួន1300$ ក្នុងនោះ1200$ សម្រាប់ទិញកង់ និង100$ទៀតជូនជីដូនថ្លៃធ្វើដំណើរត្រឡប់ទៅខេត្តសៀមរាបវិញ។
បន្ទាប់ពីទទួលបានជំនួយនេះ ជីដូនបានលើកដៃសំពះ បួងសួងទេវតា ឲ្យជួយបីបាច់ថែរក្សាលោកឧកញ៉ា ទៀ វិចិត្រនិងគ្រួសារ ជាមួយនិងសេចក្តីថ្លែងអំណរគុណ ពីការឧបត្ថម្ភ ដល់គ្រួសារជីដូនដែលមានធុរៈនេះ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម