ប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើនគ្រាប់នៅស្រុករុក្ខគីរី

ព័ត៌មានសង្គមថ្ងៃពុធ ទី25 ខែឩសភា ឆ្នាំ2022 ម៉ោង 4:57 នាទី ល្ងាច

ខេត្តបាត់ដំបង៖ពលរដ្ឋដាំដំឡូងប្រទះឃើញ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើនគ្រាប់នៅស្រុករុក្ខគីរី

លោក យោល យ៉ម អាយុ ៥៩ឆ្នាំជាកសិកររស់នៅចំនុចរណ្តៅបេ ស្ថិតក្នុងភូមិស្វាយយ៉ ឃុំមុរាហ៍ ស្រុករុក្ខគិរី ខេត្តបាត់ដំបង បានអោយដឹងថា នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២នេះ គ្រួសារលោកបាននាំគ្នាចុះទៅគាស់ដីដើម្បីដាំដំឡូងក៏បានប្រទះឃើញគ្រាប់មិនទាន់ផ្ទុះជាច្រើនគ្រាប់ បន្ទាប់មកក៏បានរាយការណ៍អោយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំមុខរាហ៍ដើម្បីប្រមូលយក។

បន្ទាប់ពីសមត្ថកិច្ចចុះទៅប្រមូល ក៏បានពិនិត្យឃើញថា គ្រាប់យុទ្ធភណ្ឌទាំងអស់នោះមាន -គ្រាប់ប្រភេទ ៦០មីលីម៉ែត្រចំនួន ១៨គ្រាប់ ដែលផលិតនៅប្រទេសចិន -ក្បាលគ្រាប់ចំនួន ១៧គ្រាប់
និងគីបបំបែក ចំនួន០៩គ្រាប់ បន្ទាប់មកផ្នែកជំនាញបានរាយការណ៍ជូនទៅអង្គភាពកំចាត់មីនដើម្បីចុះមកយកទៅរក្សាទុកផងដែរ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម