ឯឧត្តមគួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ជើញពិនិត្យមើលពីដំណើរការបង្រៀន រៀន និងការងារគ្រប់គ្រងប្រឡងតេស្តតាមប្រព័ន្ធអនឡាញ

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី06 ខែកក្កដា ឆ្នាំ2021 ម៉ោង 2:32 នាទី ល្ងាច

(ខេត្តព្រះសីហនុ) ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អមដំណើរដោយលោកស្រី ប្រធានមន្ទីរអប់រំយុវជន កីឡាខេត្តព្រះសីហនុ អភិបាលស្រុកព្រៃនប់ ព្រឹកថ្ងៃទី ខែកក្កដា ឆ្នាំ២០២១ បានអញ្ជើញពិនិត្យមើលពីដំណើរការបង្រៀនរៀន និងការងារគ្រប់គ្រងប្រឡងតេស្តតាមប្រព័ន្ធអនឡាញ (Google Form)នៅវិទ្យាល័យ ហ៊ុនសែន វាលរេញ ដែលស្ថិតនៅ ឃុំវាលរេញស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

លោកងៀម ស៊ីដារ៉ានាយកវិទ្យាល័យ ហ៊ុន សែនវាលរេញ អោយដឹងថា នៅក្នុងឱកាស់នោះ ឯកឧត្តមអភិបាលខេត្តបានឧបត្ថម្ភ ដល់វិទ្យាល័យថវិកា១០លាន រៀលសម្រាប់ការអភិវឌ្ឍន៍ក្នុងសាលា ឧបត្ថម្ភដល់លោកគ្រួអ្នកគ្រួសរុប៨៩នាក់ក្នុងម្នាក់ៗ១០ម៉ឺនរៀល ដល់លោកគ្រួកុងព្យូទ័រ៣នាក់ក្នុងម្នាក់១លានរៀល និងដល់អ្នកអនាម័យក្នុងសាលា២នាក់ម្នាក់១០ម៉ឺនរៀលដែរ

លោកនាយកបានបន្តថាវិទ្យាល័យហ៊ុនសែនវាលរេញ ស្ថិតនៅតំបន់ប្រជុំជនវាលរេញ បច្ចុប្បន្នមានគ្រូសរុប ៨៩នាក់ ស្រី ២៥នាក់សិស្សសរុបមានចំនួនសរុប ,៧៥១ នាក់ ស្រី៩១៨នាក់ មានអគារសិក្សា ចំនួន ២ខ្នង ស្មើនឹង ៦០បន្ទប់ ផ្ទះគ្រូ១ខ្នង ផ្ទះសិស្ស ១ខ្នងស្មើនិង ៤០បន្ទប់ និងទីធ្លាបាល់បោះ បាល់ទះ មានផ្លូវប៉េតុង របង ក្លោងទ្វារខាងមុខ ជា អំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោហ៊ុនសែន និងនៅឆ្នាំ ២០២០ នេះវិទ្យាល័យ ហ៊ុន សែន វាលរេញ បានទទួលអាគារធនធាន១ សាង សង់ដោយ ធនាគារអភិវឌ្ឍអាស៊ីADBតាមរយៈក្រសួងអប់រំ


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម