លោកឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ ហេង គីមជី ត្រូវបានលោកឧកញ៉ា និងលោកជំទាវ ចាត់តំណាងនាំយកទៅប្រគល់ជូន បុរសម្នាក់ ដែលពិការដៃដោយសារគ្រោះថ្នាក់ឆក់ ខ្សែរភ្លេីង

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី29 ខែឩសភា ឆ្នាំ2022 ម៉ោង 12:27 នាទី ល្ងាច

ខេត្តបាត់ដំបង-ជំនួយមនុស្សធម៍ជាថវិកាចំនួន ០២លានរៀល និងគ្រឿងឧបភោគបរិភោគ របស់ លោកឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ ហេង គីមជី ត្រូវបានលោកឧកញ៉ា និងលោកជំទាវ ចាត់តំណាងនាំយកទៅប្រគល់ជូន បុរសម្នាក់ ដែលពិការដៃដោយសារគ្រោះថ្នាក់ឆក់ ខ្សែរភ្លេីង ដោយផ្ទាល់ដៃ ហេីយនៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២នេះ នៅ ភូមិក្បាលខ្មោច ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។
បុរស ពិការដៃខាងលើ សព្វថ្ងៃមានប្រពន្ធពោះធំ ហើយជីវភាពក្រីក្រ លំបាក សព្វថ្ងៃរស់នៅដោយសុំផ្ទះប្រជាពលរដ្ឋស្នាក់នៅ។
គ្រួសាររងគ្រោះ បានថ្លែងអំណរគុណ ចំពោះទឹកចិត្តសប្បុរសធម៌ របស់ លោកឧកញ៉ា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ដែលបានជួយសម្រាលទុក្ខលំបាក ដល់ក្រុមគ្រួសាររបស់គាត់ នៅពេលនេះ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម