សមាជិកបក្ស​ប្រជាជនសាលាក្រុង មន្ត្រី​មូលដ្ឋាន ភូមិ ព្រមទាំង​ប្រ​ជា​ការពារ សង្កាត់ក្នុង សង្កាត់ លេខ២សរុបជិត១០០ទទួលាករឧបត្ថម្ភម្ហូបអាហារចម្រុះនិងថវិកាពីលោក​ឧកញ៉ា ទៀ វិចិត្រ

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី04 ខែតុលា ឆ្នាំ2021 ម៉ោង 3:05 នាទី ល្ងាច

ខេត្តព្រះសីហនុៈសមាជិក សមាជិការសាខា​គណបក្ស​ប្រជាជនសាលាក្រុងព្រះសីហនុ និងមន្ត្រី​មូលដ្ឋាន ភូមិ សង្កាត់ក្នុង សង្កាត់ លេខ២ ព្រមទាំង​ប្រ​ជា​ការពារសង្កាត់លេខ២ក្រុងព្រះសីហនុ សរុបជិត១០០នាក់នាព្រឹកថ្ងៃទី៤ខែតុលាឆ្នាំ២០២១នេះ បានទទួលការលើកទឹកចិត្តពីលោក​ឧកញ៉ា ទៀ វិចិត្រសមាជិកក្រុមការងារយុវជនគណបក្សប្រ ជា​ជន​កម្ពុជា ខេត្តព្រះសីហនុ ដោយ​បានឧបត្ថម្ភម្ហូបអាហារចម្រុះនិងថវិកាមួយចំនួនដើម្បី លើក ទឹកចិត្តចំពោះការ​ខិតខំ​បំពេញភារ​កិច្ច​ក្នុងមូលដ្ឋានកន្លងមក ទាំងការចូលរួមទប់ស្កាត់ ជំងឺ កូវី ដ១៩ ក៍ដូចជាការ​រៀបចំសណ្តាប់​ធ្នាប់​ទូទៅជាមួយរដ្ឋបាលក្រុង។

        លោកស្រីឈុន ដារី ក្នុងនាមសមាជិក សមាជិការ សាខាគណបក្សប្រជាជន សាលាក្រុង ព្រះសីហនុ មន្ត្រីមូលដ្ឋាន ភូមិ សង្កាត់ក្នុងសង្កាត់លេខ២ និងប្រជាការពារសង្កាត់ លេខ២ ក្រុង ព្រះសីហនុ បានគោរពថ្លែងអំណរគុណជូនលោកឧកញ៉ាទៀ វិចិត្រនិងលោកជំទាវ ដែល បាន ឧបត្ថម្ភជំនួយនេះ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ។

មានប្រសាសន៍ក្នុងឱកាសនោះលោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជន គណ បក្ស ប្រជាជនកម្ពុជាខេត្តព្រះសីហនុ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តម ជាម ហ៊ីម ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អនុប្រធាន គណ បក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ ចំពោះបងប្អូនទាំងអស់ និងជូនពរសម្រាប់ពិធី បុណ្យ ភ្ជុំបិណ្ឌ មានសុខភាពល្អ ជោគជយ័គ្រប់ភារកិច្ច ។

សូមបញ្ចាក់ផងដែរថា ជំនួយនេះលោកឧកញ៉ាទៀ វិចិត្ររៀបចំផ្តល់ជូន នាព្រឹកថ្ងៃទី៤​ខែ​តុលាឆ្នាំ២០២១ មុន ពេល ពិធីបុណ្យភ្ជុំបិណ្ឌ ក្នុងនោះម្នាក់ៗទទួលបានម្ហូបអាហារ​ចម្រុះរួម​មាន​អង្ករ​២៥គីឡូក្រាម មីមួយកេស ទឹកត្រីមួយយួរ ត្រីខកំប៉ុង១២កំប៉ុង ប្រេងឆាមួយដបធំ និង​ថវិកាចំនួន៥ម៉ឺនរៀល។ក្រៅពីនេះលោកឧកញ្ញា ទៀ វិចិត្របានឧបត្ថម្ភថវិកាចំនួន៥លាន​រៀល​ទៀត តាមរយៈលោក ស្រីឈុន ដារី ប្រធានសាខាគណបក្សប្រជាជនកម្ពុជា​ប្រចាំសាលា​ក្រុង​ព្រះ​សីហនុ សម្រាប់ប្រើ ប្រាស់ ក្នុងសាខាគណបក្សសាលាក្រុង និងប្រកាសឧបត្ថម្ភ​សម្លៀក​បំពាក់​ដល់ កម្លាំងប្រជា ការ ពារទាំងអស់ក្នុងសង្កាត់លេខ២​តាមការស្នើសុំរបស់​លោកស្រីចៅ​សង្កាត់​លេខ២ ក្រុងព្រះសីហនុ ផងដែរ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម