អភិបាលរងខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមពិធីប្រគល់-ទទួលសម្ភារការពារជម្ងឺកូវីដ-១៩ ដែលជាជំនួយរដ្ឋាភិបាល និងប្រជាជនអូស្ត្រាលីតាមរយ: ក្រសួងសុខាភិបាល

ព័ត៌មានសង្គមថ្ងៃពុធ ទី13 ខែមករា ឆ្នាំ2021 ម៉ោង 10:09 នាទី ល្ងាច

កំពង់ឆ្នាំង: នារសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ នៅមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមពិធីប្រគល់-ទទួលសម្ភារ:ការពារជម្ងឺកូវីដ-១៩ ជំនួយពីរដ្ឋាភិបាល និងប្រជាជនអូស្រ្តាលីដែលដឹកនាំដោយឯកឧត្តម ងី ម៉េង ប្រធានកម្មវិធីជាតិសុខភាពភ្នែក និងឯកឧត្តម ផាប្លូ កាំង ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា។

IMG_20210113_210038_947

ក្នុងនោះ ក៏មានការអញ្ជើញចូលរួមពីលោកប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្ត លោក លោកស្រីមន្ត្រីមន្ទីរសុខាភិបាលខេត្ត មន្ទីរ ពេទ្យបង្អែកខេត្ត និងតំណាងការិយាល័យស្រុកប្រតិបត្តិ។

លោកប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា សម្ភារ: បរិក្ខាវេជ្ជសាស្ត្រជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនអូស្រ្តាលីតាមរយ: ក្រសួងសុខាភិបាល ដែលបានផ្ដល់ជូនខេត្តកំពង់ឆ្នាំង នាពេលនេះ មានដូចជា:
១.ម៉ាស់វេជ្ជសាស្ត្រ ចំនួន៤៦១០០ ម៉ាស់
២.អាល់កុលសម្លាប់មេរោគ ចំនួន ១៥៦០លីត្រ
៣.ឧបករណ៍វាស់កម្ដៅ ចំនួន ៥៤ គ្រឿង
៤.សាប៊ូទឹកលាងដៃសម្លាប់មេ រោគ(៥០០ម.ល) ចំនួន ៥០៥ ដប
៥.ស្រោមដៃវេជ្ជសាស្ត្រ ចំនួន ១៥៧០០ស្រោមដៃ
៦.របាំងមុខ ចំនួន៤០២សន្លឹក។

IMG_20210113_210042_139

ក្នុងឱកាសនោះដែរ ឯកឧត្តម អម សុភា អភិបាលរងខេត្ត បានសំដែងនូវភាពសោមនស្សរីករាយព្រមទាំង ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះរដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី ដែលបានផ្តល់ សម្ភារ:ការពារការរីករាល ដាលនៃជំងឺកូវីដ-១៩ ជាលើកទី២ ជូនរដ្ឋបាលខេត្តកំពង់ឆ្នាំង ៕

IMG_20210113_210035_040

IMG_20210113_210047_190

IMG_20210113_210054_832


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម