ទំនប់ពហុបំណងសេកសក ស្រុករតនមណ្ឌល ឆក់យកជីវិតក្មេងស្រីម្នាក់ នៅពេលបងប្រុសបង្កើតនាំទៅដាក់មង

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី22 ខែឩសភា ឆ្នាំ2021 ម៉ោង 3:41 នាទី ល្ងាច


ខេត្តបាត់ដំបង! ទំនប់ទឹកពហុបំណងសេកសក ស្ថិតនៅភូមិ សេកសក ឃុំផ្លូវមាស ស្រុករតនមណ្ឌល បានឆក់យកជីវិតក្មេងស្រីម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម នៅពេលដែលរូបគេចុះទៅដាក់មងជាមួយបងប្រុសបង្កើត។

សមត្ថកិច្ចបានអោយដឹងថា ហេតុការណ៍គួរអោយសោកស្តាយខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ១៨និង០០នាទី ថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២១ នៅចំណុច ទំនប់ពហុបំណងសេកសក ស្ថិតនៅក្នុងភូមិសេកសក ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។

សពក្មេងរងគ្រោះឈ្មោះ ហៃ ម៉ីអឺ ភេទស្រី អាយុ០៤ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ដែលមានឪពុកឈ្មោះ ហ៊ុ ហៃ អាយុ ៥៨ឆ្នាំ និងម្តាយឈ្មោះ យ៉ត ជំពូ អាយុ ៣៣ឆ្នាំ ។

ប្រភពចេញពីកន្លែងកើតហេតុបានបញ្ជាក់ថា នៅមុនពេលកើតហេតុគេឃើញឈ្មោះ ហៃ លៀបហេង ភេទប្រុស អាយុ ១១ ឆ្នាំ ដែលត្រូវជាបងប្រុសបង្កើតរបស់ជនរងគ្រោះបានចេញទៅដាក់មង និងបាននាំទាំងក្មេងស្រីរងគ្រោះទៅជាមួយផងដែរ លុះក្រោយមកក៏មានការភ្ញាក់ផ្អើលថាក្មេងស្រីខាងលើបានលង់ទឹកស្លាប់បាត់ទៅហើយ។

ក្រោយពេលកើតហេតុ ក៏បានរាយការណ៍ដល់សមត្ថកិច្ចអោយចុះទៅពិនិត្យធ្វើកោសល្យវិច័យរួច បានប្រគល់សាកសពអោយខាងសាច់ញាតិយករៀបចំធ្វើបុណ្យតាមប្រពៃណី។


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម