មនុស្សប្រុសស្រីចំនួន០៥នាក់បានស្លាប់ និង រងរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ នៅខេត្តកោះកុង.!

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី31 ខែឩសភា ឆ្នាំ2022 ម៉ោង 9:16 នាទី ល្ងាច

(ខេត្តកោះកុង)៖ រថយន្តចំនួន០២គ្រឿងបុកគ្នាបណ្តាលឲ្យមនុស្ស០២នាក់ស្លាប់និង០៣នាក់ទៀតរងរបួស នៅស្រុកស្រែអំបិលខេត្តកោះកុង។

ហេតុការណ៍នេះកើតឡើងកាលពីព្រលប់ថ្ងៃទី៣០ខែឧសភាឆ្នាំ២០២២ រវាងរថយន្តធំនិងរថយន្តតូចបញ្ច្រាសទិសគ្នា លើផ្លូវជាតិលេខ៤៨ ភូមិតាធង ឃុំដងពែង ស្រុកស្រែអំបិល ។

របាយការណ៏ពីនគរបាលខេត្តកោះកុងបញ្ជាក់ថា រថយន្តទី១ ម៉ាកHYUNDAIMIGHTY ដឹកទំនិញធុនធំ ពាក់ស្លាកលេខស្វាយរៀង3A-1769 បើកបរដោយឈ្មោះ ផាន ស៊ាងឡេង ភេទ ប្រុស អាយុ២៥ឆ្នាំ មានទីលំនៅ ភូមិស្រែស្ពៃ ឃុំគងជ័យ ស្រុក អូររាំងឪ ខេត្តកំពង់ចាម (រត់គេចខ្លួនបាត់ក្រោយកើតហេតុ)។ រថយន្តទី២ជារថយន្តតូចម៉ាកលុចសុីសRX300 ពាក់ស្លាកលេខភ្នំពេញ2P-2636 បើកបរដោយឈ្មោះឈួន សុភ័ក្ត្រភេទប្រុសអាយុ៤២ឆ្នាំមានទីលំនៅភូមិឈូក ឃុំជីខលើស្រុកស្រែអំបិលរងរបួសស្រាល ។

នៅលើរថយន្តតូចនេះមានអ្នករួមដំណើរជាមួយចំនួន០៤នាក់ទៀត រួមមាន៖
១/ឈ្មោះភ័ក្ត្រ ចរិយា ភេទស្រីអាយុ១៧ឆ្នាំត្រូវជាកូន(ស្លាប់)។
២/ឈ្មោះឈួន.លីហ៊ួ ភេទប្រុសអាយុ០៤ឆ្នាំត្រូវជាកូនរងរបួសធ្ងន់។
៣/ឈ្មោះឈួន.គឹមលាង ភេទស្រីអាយុ០៦ឆ្នាំត្រូវជាកូន រងរបួសធ្ងន់អ្នកទាំងពីរត្រូវបានសាច់ញាតិបញ្ជូនទៅព្យាបាលនៅពេទ្យភ្នំពេញ។
៤/ឈ្មោះឡុង.ហ៊ួយ ភេទស្រីអាយុ២៧ឆ្នាំត្រូវជាប្អូនថ្លៃ(ស្លាប់)។

បច្ចុប្បន្ន ករណីនេះនគរបាលជំនាញ កំពុងបន្តដោះស្រាយតាមនីតិវិធីច្បាប់៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម