មនុស្សប្រុសស្រី៣នាក់រងរបួសធ្ងន់ស្រាល ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ នៅចុងឆ្នេរអូរឈើទាល ក្រុងព្រះសីហនុ.!

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី08 ខែវិច្ឆិការ ឆ្នាំ2021 ម៉ោង 2:03 នាទី ល្ងាច

 

(ព្រះសីហនុ)៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូនិងម៉ូតូបណ្ដាលឱ្យមនុស្សចំនួន ០៣ នាក់រងរបួសធ្ងន់ស្រាល ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៧:៤០នាទីយប់ ថ្ងៃទី០៧ ខែ វិច្ឆិកា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវស្របឆ្នេរ ចំណុចចុងឆ្នេរអូរឈើទាល២ ស្ថិតក្នុងភូមិ០៤ សង្កាត់ ០៤ ក្រុង/ខេត្តព្រះសីហនុ។

យោងតាមប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគាត់បានឃើញម៉ូតូ ០១ គ្រឿងម៉ាក់ ហ៊ុងដារអ៊ែរប្លេក ពណ៌ ស គ្មានស្លាកលេខបើកបរដោយនារីម្នាក់ ក្នុងទិសដៅវីឆ្នេរអូរឈើទាលសំដៅទៅអូត្រេះ លុះមកដល់កន្លែងកើតហេតុខាងលើស្រាប់តែឡើងមកវ៉ាឡាន មិនប្រយ័ត្នបានបុកគ្នាពេញទំហឹង ជាមួយនិងម៉ូតូមួយគ្រឿងទៀត ក្នុងទិសដៅផ្ទុយគ្នា ម៉ាក ហ៊ុងដារវ៉ីនឺ គ្មានស្លាកលេខដូចគ្នាបើកបរដោយប្រុសស្រី ០២ នាក់ ។ ក្នុងហេតុការណ៍នេះ បណ្ដាលឲ្យភាគីខាងម៉ូតូ ហ៊ុងដារអ៊ែរប្លេក រងរបួសធ្ងន់ ចំណែកឯភាគីខាងម៉ូតូ ហ៊ុងដារវ៉ីនឺ បុរសម្នាក់រងរបួសធ្ងន់និងម្នាក់ទៀតរងរបួសស្រាលជាប្រពន្ធជិះពីក្រោយ ភ្លាមៗ នោះរថយន្តសង្គ្រោះបន្ទាន់បាននាំយកជនរងគ្រោះទាំងសងខាងទៅមន្ទីរពេទ្យដើម្បីធ្វើការសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យឯកជនមួយកន្លែង ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានមកធ្វើការវាស់វែងព្រមទាំងយក វត្ថុតាងទាំងពីទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ រង់ចាំភាគីទាំងសងខាងចូលខ្លួនធ្វើការដោះស្រាយតាមនីតិវិធី៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម