ជនសង្ស័យពីរនាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធនិងនិងគ្រឿងញៀន

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី09 ខែកក្កដា ឆ្នាំ2023 ម៉ោង 11:09 នាទី ល្ងាច

ជនសង្ស័យពីរនាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធនិងនិងគ្រឿងញៀន

ខេត្តព្រះសីហនុ ៖ ដោយមានការដឹកនាំបញ្ជាពីសំណាក់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានធ្វើការចុះបង្ក្រាបករណីគ្រឿងញៀនមួយករណី ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចចំការខ្នុរស្ថិតក្នុងភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ដោយឃាត់ខ្លួនជនសង្ស័យបានចំនួនម្នាក់ មានឈ្មោះ ស៊ូរ ចំរ៉ុង ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ ជាងកាត់សក់ មានទីលំនៅភូមិ២ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។ ដកហូតវត្ថុតាងរួមមាន ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន ០២កញ្ចប់ និងទូរស័ព្ទដៃចំនួន០១គ្រឿង ។ នៅថ្ងៃដដែលកម្លាំងយើងបន្តឈានទៅឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតនៅចំណុចផ្លូវកែងអាឡាំងឌឺឡុង សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ជនសង្ស័យមានឈ្មោះ វ៉ាន់ ដារ៉ា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ កម្មកសំណង់ មានទីលំនៅភូមិ៤ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ (ជាម្ចាស់ម្ស៉ៅសថ្លាសង្ស័យសារធាតុញៀន០២កញ្ចប់ខាងលើ) ។ ដកហូតវត្ថុតាងរួមមាន ទូរស័ព្ទដៃចំនួន០២គ្រឿង ។ បច្ចុប្បន្នយើងកំពុងកសាងសំណុំរឿងតាមនីតិវិធី ៕ប្រភពផេក
#ផសព្វផ្សាយអប់រំស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម