ក្រោយមន្ត្រីសុរិយោដីប្តឹងសុំដកប្រធានមន្ទីលិចលឺថា៖ដកប្រធានមន្ទីនិងអនុប្រធាន៥នាក់និងប្រធានការិយាល័យ២នាក់នៅខេត្តបន្ទាយមានជ័យ

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី20 ខែមករា ឆ្នាំ2024 ម៉ោង 10:25 នាទី ព្រឹក

(បន្ទាយមានជ័យ)៖ក្រោយមន្ត្រីសុរិយោដីប្តឹងសុំដកប្រធានមន្ទីលិចលឺថា៖ដកប្រធានមន្ទីនិងអនុប្រធាន៥នាក់និងប្រធានការិយាល័យ២នាក់ក្រោយអន្តរក្រសួងនិងខេត្តបានជួបប្រជុំនៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។

នៅអំឡុងចុងឆ្នាំ២០២៣មន្ត្រីរាជការនៃមន្ទីរៀបចំដែនដីនគរួបនីយ៍កម្មសំណង់និងសុរិយោដីខេត្តបន្ទាយមានជ័យ បាននាំផ្ទិតមេដៃសំទៅរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីដើម្បីសុំដកលោក អាង ណារិទ្ធ ប្រធានមន្ទីរៀបចំដែនដីនគរួបនីយ៍កម្មសំណង់និងសុរិយោដីខេត្ត គ្មានភាពជាអ្នកដឹកនាំ គ្មានសាមគ្គីផ្ទៃក្នុង គ្មានសីលធម៌ គ្មានគុណធម៌ ចរិកឆេវឆាវច្រឡងខាម សំដីអអសុរោះ ជេប្រមាថមន្ត្រីក្រោមឱវាធ ការងារមិនទទួលខុសត្រូវលើកិច្ចការ បើមានបញ្ហាអោយចៅទទួលកំហុសនិងស៊ីដាច់លុយការងារកូនចៅ។

ក្រោយក្រសួងចុះធ្វើអធិការកិច្ចស្រាវជ្រាវសាកសួរព័ត៌មានហើយត្រឡប់ទៅវិញ រហូតដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤នេះមន្ត្រីអធិការកិច្ចរបស់ក្រសួងបានជួបប្រជុំជាមួយអភិបាលខេត្តបន្ទាយមានជ័យ ដោយអនុញ្ញាត្តិអោយអ្នកសារព័ត៌មានចូលគឺប្រជុំចង្អៀតរឺសម្ងាត់ ហើយលិចលឺថា ដកលោក អាង ណារិទ្ធ ប្រធានមន្ទីរៀបចំដែនដីនគរូបនីយ៍កម្មសំណង់និងសុរិយោដីខេត្តបន្ទាយមានជ័យហើយត្រូវលាចេញនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤និងដកអនុប្រធានចំនួន៥នាក់ និងដកប្រធានការិយាល័យ២នាក់។

 

បើសិនជាក្រសួងរៀបចំដែនដីនគរូបនីយ៍កម្មសំណង់ដកលោក អាង ណារិទ្ធ ចេញពីប្រធានមន្ទីរៀបចំដែនដីនគរូបនីយ៍កម្មសំណង់និងសុរិយោដីខេត្តបន្ទាយមានជ័យមន្ត្រីរាជការក្រោមឱវាធពិតជាទទួលបានភាពយុត្តិធម៌ ហើយសង្ឃឹមថាបើប្រធានថ្មីឡើងសុំមានគុណធម៌និងសីលធម៌ភាពជាអ្នកដឹកនាំ៕

ព័ត៌មានទាន់ហេតុការណ៍ដោយលោក ហុីង ចាន់ថន


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម