ស្ទើ ឆ្កួតដូចនាង បដាច្ចា មួយគ្រួសារស្លាប់៦នាក់សល់តែប្តីម្នាក់ ឃើញហើយស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី10 ខែឩសភា ឆ្នាំ2021 ម៉ោង 10:57 នាទី ព្រឹក

ខេត្តកំពង់ឆ្នាំងៈ(ព័ត៍មានបឋម)មនុស្សម្នាជាច្រើនបានសម្តែងនូវការសង្វេកជាពន់ពេកមាន​អ្នក​ខ្លះស្រក់ទឹកភ្នែកដោយពុំដឹងខ្លួន ខណះពេលបានឃើញទិដ្ឋភាពដ៏មហាសោកសៅ នៃ​គ្រួសារ ដែលគ្រោះដោយអគ្គីភ័យកាលពីយប់ថ្ងៃទី៩វេលាម៉ោង៨យប់ក្នុងស្រុកបរិបូណ៌ ខេត្តកំពង់​ឆ្នាំង ដោយបានឆក់យកជីវិតមនុស្ស​ក្មេងចាស់​ចំនួន​៦នាក់ក្នុង​ចំណោម​គ្រួ​សារ​ទាំង​​មូលមាន​គ្នា៧នាក់ សល់តែប្តីអោយរស់នៅតែម្នាក់ឯង មិន​ខុសពីនាង​បដា​ច្ចា​នោះ​ទេ។

          យោងតាមព័ត៏មានបឋមពីសាក្សីក្នុងភូមិបានអោយដឹងថាវាពិតជាសង្វេគខ្លាំងណាស់​ខណៈពេលក្នុងមួយគ្រួសារមានគ្នា 7នាក់ ស្លាប់ 6 នាក់ ក្នុងនោះ មានកូនប្រុស4នាក់ ពីអាយុ 3 ឆ្នាំដល់9ឆ្នាំចំនួន4នាក់ និងម្ដាយមានទម្ងន់ក្នុងពោះក៏ស្លាប់ទាំង​ម្ដាយទាំងកូនផង​ដែរ នៅរស់តែប្ដីម្នាក់ប៉ុណ្ណោះ  ពិតជាអា ណោចអាធម្មខ្លាំងណាស់ រកអ្វីនិយាយមិនបាននោះទេ។

 

            ចំពោះអគ្គីភ័យនេះ គេ ពុំទាន់អាចវាយតម្លៃ ឬ សន្និដ្ឋានអោយបានជាក់​លាក់នៅ​ឡើយ​ទេ ប៉ុន្តែ បើយោងតាមប្រភពប្រជាពលរដ្ឋ ថា អាចមកពីឆ្លងចរន្តអគ្គីនីយ៏(ប្រភពពីគេហទំព័រ ខ្មែរ ភក្តី)


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម