លោក​ឧកញ៉ា ទៀ វិចិត្របញ្ជូនតាមអូប័រពេទ្យរបស់ ក្រុមហ៊ុន GTVCទទួលយកស្ត្រីបម្រុងសម្រាលកូន មកកាន់មន្ទីពេទ្តបង្អែកខេត្ត

ព័ត៌មានសង្គមថ្ងៃសុក្រ ទី19 ខែវិច្ឆិការ ឆ្នាំ2021 ម៉ោង 8:55 នាទី ល្ងាច

ក្រុងកោះរ៉ុង-កាលពីថ្ងៃទី ១៨ ខែ វិច្ឆិកា  ឆ្នាំ ២០២១  វេលាម៉ោង  ជិត៩យប់ លោក​ឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បាន​បញ្ជូនអូប័រពេទ្យមួយគ្រឿង របស់ក្រុមហ៊ុន GTVC ទៅទទួលយកស្ត្រី ជាប្រ​ជា​ពលរដ្ឋ រស់នៅក្រុងកោះរ៉ុង ដែលឈឺពោះ បម្រុងសម្រាលកូន បញ្ជូនយកមក​ខេត្តព្រះសីហនុ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត។បើតាមលោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ស្រ្តីដែលឈឺពោះបម្រុងសម្រាលកូននោះមាន ឈ្មោះ ស៊ុន លីណា អាយុ៣៤ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

ស្រ្តីដែលឈឺពោះ បម្រុងសម្រាលកូន ត្រូវបានបញ្ជូនតាមអូប័រពេទ្យ របស់ ក្រុមហ៊ុន GTVC មកកាន់កំពង់ផែនៅក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងបន្តដឹក​តាមរថយន្តសង្គ្រោះរបស់ក្រុមហ៊ុនផ្ទាល់ ដើម្បីយកទៅសង្គ្រោះនៅ​មន្ទីរពេទ្យបង្អែក​ខេត្តព្រះសីហនុ។

លោក នួន ប៊ុនថុល អភិបាលក្រុង​កោះរ៉ុង តំណាងឲ្យប្រជាពលរដ្ឋទាំងអស់ បានថ្លែងអំណរគុណ ចំពោះលោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជន​គណ​បក្ស​ប្រជាជនកម្ពុជា ខេត្តព្រះសីហនុ ដែលតែងតែអន្តរាគមន៍បញ្ជូន​ក្រុមការងារ​សង្គ្រោះ​និងអូប័រពេទ្យល្បឿនលឿន មកទទួលយក ព្រមទាំងមានរថយន្តសង្គ្រោះ​សំរាប់​បញ្ជូន​ទៅមន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះអាយុជីវិតប្រជា​ពលរដ្ឋដែល​មានបញ្ហា​នៅ​លើ​កោះរ៉ុង នាពេលកន្លងមក គ្រប់ពេលវេលា មិនថាពេលយប់រឺពេលថ្ងៃ លោក​ឧកញ៉ា នៅពេលទទួលបានដំណឹង តែតែងបញ្ជូនក្រុមការងារ​សង្គ្រោះនិងអូប័រ​ពេទ្យ​ល្បឿនលឿន ទៅជួយសង្គ្រោះទាន់ពេលវេលាជានិច្ច៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម