មនុស្ស១២នាក់ត្រូវបានបង្ហាញមុខមុនបញ្ជូនទៅតុលាខេត្តព្រះសីហនុ ពាក់ព័ន្ធ​បទល្មើស​គ្រឿង.!

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី02 ខែកញ្ញា ឆ្នាំ2023 ម៉ោង 2:46 នាទី ល្ងាច

 

ព្រះសីហនុ៖ជនសង្ស័យ ទាំង១២នាក់ត្រូវបាន បញ្ជូនទៅ​តុលា​ខេត្ត​​​ព្រះសីហនុហើយ នាព្រឹកថ្ងៃទី ២សីហា២០២៣​នេះ​ដើម្បីចាត់​ការ​តាម​ផ្លូវច្បាប់ ក្រោយពីកម្លាំង កា រិយាល័យប្រឆាំងគ្រឿងញៀន ចុះ​បង្ក្រាប​ករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ចំណុច​អូសំអាត ស្ថិតនៅក្នុង ភូមិ ២ សង្កាត់៣ ក្រុងព្រះសីហនុ កាលពី​វេលា​ម៉ោង​៧និង០០នាទីយប់ថ្ងៃទី២៩ខែសីហាឆ្នាំ២០២៣។

លោកវរសេនីយ៍ត្រី ឡុង គឹមហួរ នាយការិយាល័យ ប្រឆាំង​គ្រឿង​ញៀនកងរាជអាវុធហត្ថខេត្តព្រះសីហនុបានឲ្យដឹងថា កាល ពី លោកបានបញ្ជាក់ផងដែរឃាត់ខ្លួនជនសង្ស័យចំនួន១២នាក់(ស្រី១នាក់)1-ឈ្មោះអ៉ិន សុខល់ ភេទប្រុស អាយុ30ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជាង​កញ្ចក់ ស្នាក់ នៅ បន្ទប់ជួល ភូមិ 02 សង្កាត់ 01ក្រុងព្រះសីហនុ ។​2-ឈ្មោះឆេង ចិត្ត ភេទប្រុស អាយុ31ឆ្នាំ ជនជាតិខ្មែរ មុខរបររត់​តាក់​ស៊ី ស្នាក់នៅបន្ទប់ ជួល ភូមិ02 សង្កាត់ 03 ក្រុងព្រះសី​ហនុ​។​3_​ឈ្មោះ​ចៀម លិ ភេទប្រុស អាយុ28 ឆ្នាំ  ជនជាតិខ្មែរ មុខរបររត់តាក់ស៊ី ស្នាក់​នៅ​បន្ទប់ជួល ភូមិ 01សង្កាត់ 03 ក្រុងព្រះសីហនុ។4_ឈ្មោះ ផាន សម្បត្តិ ភេទស្រី អាយុ 32 ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកកាស៊ីណូ ស្នាក់នៅភូមិ 02 សង្កាត់ 03 ក្រុងព្រះសីហនុ ។5_ឈ្មោះ សៅ សាឡន ភេទប្រុស អាយុ 38 ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ ស្នាក់នៅ ភូមិ 02 សង្កាត់ 03 ក្រុ ង ព្រះ សីហនុ ។6-ឈ្មោះម៉ៅ សំណាង ភេទ​ប្រុស អាយុ 18 ឆ្នាំ ជនជាតិ ខ្មែរ  មុខរបរមិនពិតប្រាកដ ស្នាក់​នៅ​ ភូមិ​03 សង្កាត់ 04 ក្រុង ព្រះ សី ហនុ។7-ឈ្មោះជុំ ម៉ៃ ភេទប្រុស អាយុ18​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ធ្វើតៅហ៊ូ ស្នាក់នៅ ភូមិ 03 សង្កាត់ 04 ក្រុង​ព្រះ​សីហនុ ។8ឈ្មោះខៀវ ចាន់នី ភេទប្រុស អាយុ 32 ឆ្នាំ ជនជាតិខ្មែរ មុខរបរសំណង់ ស្នាក់នៅ ភូមិ 04 សង្កាត់ 04 ក្រុងព្រះសីហនុ។9-ឈ្មោះ​ចេង សុធារ៉ា ភេទប្រុស អាយុ 27 ឆ្នាំ ជនជាតិខ្មែរ មុខ​របរ​សន្តិ​សុខ ស្នាក់នៅ  ភូមិ 02 សង្កាត់ 03 ក្រុងព្រះសីហនុ។10-ឈ្មោះស៊ាម ឡៃ​ហ៊ាង ភេទប្រុស អាយុ 23 ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ស្នាក់នៅ ភូមិ 01 សង្កាត់ 04 ក្រុង ព្រះ សី ហនុ។11-ឈ្មោះចឹង ថាន់អ៉ី ភេទ​ប្រុស អាយុ 39 ឆ្នាំ ជនជាតិ វៀត ណាម មុខរបរម៉ាស្សា ស្នាក់នៅ ភូមិ 04 សង្កាត់ 04 ក្រុងព្រះសីហនុ។12-ឈ្មោះព្រំ សារិទ្ធ ភេទប្រុស អាយុ 39 ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គ លិកកំពង់ផែ ស្នាក់នៅ ភូមិ 05 សង្កាត់ 04ក្រុងព្រះសីហនុ។+វត្ថុតាងដែលអាវុធ​ហត្ថដកហូត​បានរួម​មាន​1/ម្សៅ​សថ្លា ចំនួន 016 កញ្ចប់ ទម្ងន់ 85.68ក្រាម​ទាំងសំបក​2/ដប​ជក់​023/​ជញ្ជីង014/ទូរសព្ទ 13  គ្រឿង។

បច្ចុប្បន្នជនសង្ស័យនឹងវត្ថុតាងខាងលើនិងបញ្ជូនទៅកាន់តុលាខេត្តព្រះសីហនុ ចាត់ការតាមនិតិវិធីច្បាប់ ៕  អត្តបទ និង រូបភាព ដោយៈ លោក នី វ៉ាន់និន


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម