អភិបាលខេត្តព្រះសីហនុ បានអញ្ជើញមកការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីសួរសុខទុក្ខដល់កងកម្លាំង និងជម្រុញបន្ថែមការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ជាពិសេសការត្រួតពិនិត្យរកសារធាតុញៀនអ្នកបើកបររថយន្តធន់ធំជាប្រចាំ.!

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី03 ខែមិីនា ឆ្នាំ2022 ម៉ោង 6:02 នាទី ល្ងាច

ខេត្តព្រះសីហនុ៖ នៅព្រឹក ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ បានអញ្ជើញមកការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីសួរសុខទុក្ខដល់កងកម្លាំង និងជម្រុញបន្ថែមការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ជាពិសេសការត្រួតពិនិត្យរកសារធាតុញៀនអ្នកបើកបររថយន្តធន់ធំជាប្រចាំ ។

ក្នុងឱកាសនោះផងដែរ ឯកឧត្តម អភិបាលខេត្ត ក៏បានឧបត្ថម្ភថវិការចំនួន ៥.០០០.០០០រៀល ជូនដល់កងកម្លាំង ដែលបានខិតខំបំពេញការងារទទួលបានលទ្ធផលល្អជាបន្តបន្ទាប់កន្លងមកនេះ ។

លោកឧត្តមសេនីយ៍ត្រី អុី សុខា តំណាងឲ្យ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ​ បានគោរព​អរគុណ​ដល់​ ឯកឧត្តម​ អភិបាលខេត្ត​ នៃ​គណៈអភិបាលខេត្ត​ព្រះសីហនុ​ ដែល​បាន​យកចិត្ត​ទុកដាក់​ចំពោះ​កងកម្លាំង​នគរបាល​​ខេត្តព្រះសីហនុ​ សូមគោរព​ជូនពរ​ ឯកឧត្តម​ និង​លោកជំទាវ​ ព្រមទាំង​ក្រុម​គ្រួសារ​ មាន​សុខភាព​ល្អ​ កម្លាំង​មាំមួន​ ជោគជ័យ​គ្រប់​ភារកិច្ច​ទាំង​អស់​ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម