អបអរសាទរ.! ផ្លូវលេខ១៤៦បេ ​ពីរង្វង់មូល​សម្ដេច​សង្ឃ ទេព វង្ស ដល់កំពង់ផែ​ព្រះសីហនុនឹងស្ថាបនារួចរាល់ក្នុងខែមេសានេះ.!

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី28 ខែមិីនា ឆ្នាំ2022 ម៉ោង 7:55 នាទី ល្ងាច

ខេត្តព្រះសីហនុ៖ ផ្លូវលេខ​១៤៦បេ ដែលតភ្ជាប់ពីផ្លូវជាតិលេខ៤ ត្រង់រង្វង់មូល​សម្ដេច​សង្ឃ ទេព វង្ស ក្នុងស្រុកព្រៃនប់ ឆ្ពោះទៅកាន់ស្រុកស្ទឹងហាវ ​និង​​ទៅ​ភ្ជាប់​ដល់​កំពង់ផែក្រុងព្រះសីហនុនឹងស្ថាបនារួចរាល់ជា​ស្ថាពរ​​ក្នុងកំឡុងខែមេសាខាងមុខនេះ។ នៅពេលអញ្ជើញដឹកនាំមន្ដ្រី​ជំនាញ​ត្រួតពិនិត្យគុណភាពផ្លូវមួយខ្សែនេះនារសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឲ្យ​ដឹង​ថាការស្ថាបនាផ្លូវ១៤៦បេ គឺមានគុណភាពល្អត្រឹមត្រូវតាមបច្ចេក​ទេស​ ដែលនឹងប្រើប្រាស់យូរអង្វែង ពិសេសគឺការធ្វើចរាចរណ៍រថយន្ត​ដឹក​ទំនិញ​ធំៗចេញចូលកំពង់ផែ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ ឬ​កកស្ទះ​ចរាចរណ៍ក្នុងក្រុងព្រះសីហនុ។ ផ្លូវលេខ១៤៦បេ សាងសង់ឡើងក្រោមកញ្ចប់ ថវិកាសន្សំរបស់ ជាតិ ផ្លូវនេះមានប្រវែងសរុប៤៣,០២ គីឡូម៉ែត្រ ក្នុងនោះប្រវែង ២១ គីឡូម៉ែត្រជាប្រភេទផ្លូវបេតុងកៅស៊ូ (AC) កម្រាស់៩សង់ទីម៉ែត្រ,ចំណែក ប្រវែង២២គីឡូម៉ែត្រទៀតជាប្រភេទ ផ្លូវបេតុង កម្រាស់២៦ សង់ទីម៉ែត្រ និង ទទឹងផ្លូវសរុបជារួម១២ ម៉ែត្រ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម