ផ្សាវាលរេញនៅបន្តលក់ដូរជាធម្មតា បើទោះបីផ្នែកមួយចំនួននៃស្រុកព្រៃនប់ស្ថិតក្នុងតំបន់លឿងយ៉ាងណាក្តី

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី10 ខែឩសភា ឆ្នាំ2021 ម៉ោង 9:26 នាទី ព្រឹក

ខេត្តព្រះសីហនុៈគិតមកដល់ព្រឹកថ្ងៃទី០៩ ឧសភា២០២១នេះនៅតាមបណ្តាប្រជុំជនផ្សារ​ក្នុង​ស្រុកក្រៅខេត្ត ដូចជាប្រជុំជនផ្សារវាលរេញស្រុកព្រៃនប់  និងផ្សារតូចៗមួយចំនួនទៀត ស្ថាន​ភាពការលក់ដូរនៅក្នុងផ្សារអាជីវករមួយចំនួននៅបន្តលក់ដូរធម្មតានៅឡើយ ចំណែកតាម​ហាងកាហ្វេរ អាហារដ្ឋានខ្លះបិតដោយខ្លួនឯងនេះបើយោងតាមការបញ្ចាក់ពីអាជ្ញាធរមូលដ្ឋាន។

ប្រភពអាជ្ញាធរមូលដ្ឋានបានថ្លែងថា សម្រាប់តំបន់ស្រុកព្រៃនប់ មានតំបន់សេដ្ឋកិច្ច​ពិសេស​ចំនួន២កន្លែង ទីក្រុងមង្គល និងរោងចក្រ១កន្លែងផ្សេងទៀត គឺតំបន់សេដ្ឋកិច្ច​ពិសេស​បិត​​ត្រាង ឃុំបិតត្រាង ទីក្រុងមង្គលក្នុងឃុំបិតត្រាំ តំបន់សេដ្ឋកិច្ចចេជាង នៅឃុំជើងគោ និងរោង​ចក្រ១កន្លែងដាច់ដោយឡែងផ្សេងទៀតនៅឃុំអណ្តូងថ្ម ដែលមានកម្មករកម្មការីនី​សរុប​ជា​ច្រើនពាន់នាក់ ហើយសម្រាប់ពាក់ព័ន្ធនិងការឆ្លងកូវិដ-១៩ក្នុងសហគមន៍នេះ មានតែកម្មករ​កម្ម​ការីនីមួយចំនួនបម្រើការក្នុងតំបន់សេដ្ឋកិច្ចពិសេសបិតត្រាំង និងផ្សារទីក្រុងមង្គលមានទីតាំង​ក្បែរគ្នាប៉ុណ្ណោះ ដែលមានជាប់ពាក់ពាន់ការឆ្លងមេរោជចង្រៃ ហើយត្រូវបានអាជ្ញាធរដាក់​តំបន់ឃុំបិតត្រាំងក្នុងតំបន់លឿង  តែយ៉ាងណាមកដល់ពេលនេះត្រូវ​បានអាជ្ញាធរគ្រប់គ្រប់​ជាន់​ទាំងអស់ហើយ ហើយសម្រាប់ទីតាំងផ្សេងទៀតមិនមានការឆ្លងនោះទេ ក្រោមការតាមដានយក​ចិត្តទុកដាក់ពីអាជ្ញាធរ ។ប្រភពដដែលថាយោងតាមលទ្ធផលនៃការវិភាគវត្ថុសំណាក នៅថ្ងៃទី​០៨ ខែឧសភា ឆ្នាំ២០២១ ទូទាំខេត្តព្រះសីហនុវិជ្ជមានកូវិដ-១៩ចំនួន១២៦នាក់ ក្នុងនោះមាន

ភូមិវាលធំ ឃុំវាលរេញស្រុកព្រៃនប់ វិជ្ជមានកូវិដ-១៩ចំនួន១០នាក់និងភូមិសំរុង ឃុំសរុង ស្រុកព្រៃនប់វិជ្ជមានកូវិដ-១៩ចំនួន០១នាក់ ដែលការឆ្លងថ្មីនេះតាមរយៈអ្នកបើក​បររថយន្ត​ដឹក​អេតចាយចេញចូលពីភូមិវាលធំឃុំវាលរេញ ។ យ៉ាងណាមិញ សម្រាប់អ្នកផ្សេងទៀត​ដែល​សង្ស័យ ត្រូវបានគ្រប់គ្រងដោយអាជ្ញាធរ តម្រូវអោយធ្វើចតលេស័កនៅតាមផ្ទះ ។


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម