ក្រុមគ្រួពេទ្យខេត្ដព្រះសីហនុ បានខិតខំព្យាបាលជំងឺកូវីដ-១៩ ជាសះស្បើយ ១០០នាក់.!

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី23 ខែមិីនា ឆ្នាំ2021 ម៉ោង 3:32 នាទី ល្ងាច

(ខេត្តព្រះសីហនុ)៖ ព្រឹត្ដការណ៍សហគមន៍ ២០កុម្ភៈ បាននិងកំពុងយារយីរាជធានី-ខេត្ដមួយចំនួន នៃព្រះរាជាណាចក្រកម្ពុជា អស់រយៈ ពេលប្រមាណមួយខែកន្លងមកនេះ បានធ្វើឱ្យមានបញ្ហាប្រឈម និងហានិភ័យធ្ងន់ធ្ងរផងដែរ ប៉ុន្ដែទោះជាងយ៉ងណាក្ដី ក៍ក្រុមទ័ពអាវសវេជ្ជាសាស្ដ្រ (ក្រុមគ្រូពេទ្យ) បាននិងកំពុងខិតខំប្រឹងប្រែងប្រយុទ្ធនឹងការឆ្លងរាលដាលជំងឺកូវីដ-១៩ និងថែ ទាំព្យាបាលអ្នកជំងឺកូវីដ-១៩ ឱ្យបានជាសះស្បើយជាច្រើននាក់ផងដែរ ក្នុងនោះសហគមន៍ខេត្ដព្រះសីហនុ មានអ្នកជាសះស្បើយចំនួន ១០០នាក់ ក្នុងចំណោមអ្នកឆ្លងសរុបចំនួន ១៤៨នាក់។

លទ្ធផលប្រតិបត្តិការរបស់ក្រុមការងារជួរមុខរបស់រដ្ឋបាលខេត្តព្រះសីហនុ ពិសេសក្រុមគ្រូពេទ្យ នៃមន្ទីរសុខាភិបាលខេត្ដ ព្រះសីហនុ លើព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ អ្នកជាសះស្បើយចំនួន ១០០នាក់ (ស្រី៤០) ភាគច្រើនជាជនជាតិចិន។ អ្នកវិជ្ជមានសរុបចំនួន ១៤៨នាក់ អ្នកជំងឺនៅសល់ ៤៨នាក់ (ស្រី១៨) អ្នកជំងឺ ដែលនៅសល់ត្រូវបានដាក់ឱ្យបន្ដសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ និងកន្លែងព្យាបាល សាកាណា។ រីឯយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្រុមគ្រូពេទ្យ ចាក់លើកទី១ សរុបជិត ៦ពាន់នាក់ (ស្រីជិត២ពាន់) និងចាក់លើកទី២ បានសរុបជាង ១ពាន់នាក់ (ស្រីជាង ២រយនាក់)។ នេះជាកាបញ្ជាក់ពី អ្នកនាំពាក្យសាលាខេត្ដព្រះសីហនុ លោក ឃាង ភារម្យ

លោក បន្ដថា រដ្ឋបាលខេត្ត បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកជាបណ្តោះអាសន្ន និងដាក់ធ្វើជាមណ្ឌលចត្តាឡីស័ក ដែលពាក់ព័ន្ធអ្នកវិជ្ជមានកូវីដ-១៩ សរុបចំនួន ៥៥កន្លែង តែរដ្ឋបាលខេត្ត បានចេញសេចក្តីសម្រេច ស្តីពីការបិទបញ្ចប់ជា មណ្ឌលចត្តាឡីស័ក និងដាក់ឱ្យដំណើរការអាជីវកម្មវិញទីតាំងសុបចំនួន ៣៤កន្លែង បន្ទាប់ពីលទ្ធផលធ្វើតេស្ដពីវិទ្យាស្ថានជាតិបាស្ទ័កម្ពុជា ទាំងពីរ លើកគ្មានអ្នកឆ្លងមេរោគកូវីដ-១៩ (អវិជ្ជមាន) ប៉ុន្ដែ អាជ្ញាធរខេត្ដ តម្រូវឱ្យអនុវត្តឱ្យបានម៉ឺងម៉ាត់តាមវិធានការ «៣ការពារ និង៣កុំ» របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសេចក្តីណែនាំ របស់ក្រសួងសុខាភិបាល។

លោក បន្ថែមថា អាជ្ញាធរខេត្ដ នៅតែបន្ដពង្រឹងការអនុវត្ដវិធានការនានារបស់ក្រសួងសុខាភិបាលក្នុងយុទ្ធនាការប្រយុទ្ធនឹងការឆ្លងរាលដាលជំងឺកូវីដ១៩នេះ ទោះបីស្ថានភាពនៅខេត្ដនេះ មានភាពប្រសើរបន្ដិចក្ដី ដោយបន្ដដាក់គោលដៅបុស្ដិ៍ត្រួតពិនិត្យរឹតបន្ដឹងការធ្វើដំណើរចេញ-ចូលខេត្តចំនួន ៤កន្លែង និងពិន័យអន្តរការណ៍ជាប្រាក់ចំពោះអ្នកបើកបររថយន្ត ដែលបានល្មើសលួចបន្លំ និងគេចវេសពីគោលដៅត្រួតពិនិត្យរថយន្តឆ្លងកាត់ចេញ-ចូលខេត្តព្រះសីហនុ (គោលដៅត្រួតពិនិត្យចត្តាឡីស័ក) តាមអនុក្រឹត្យលេខ ៣៧អនក្រ.បក ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១។ អាជ្ញាធរខេត្ដ បានចេញសេចក្តី ជូនដំណឹងស្តីពីការចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមមូលដ្ឋានភូមិ សង្កាត់ក្នុងស្រុកស្ទឹងហាវ និងបានចេញសេចក្តីសម្រេច បង្កើតអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងខេត្តព្រះសីហនុ និងបានចេញសេចក្តីជូន ដំណឹងឱ្យមន្ទីរពេទ្យឯកជន ម្ចាស់មន្ទីរពហុព្យាបាលឯកជន ម្ចាស់គ្លីនិកឯកជន និងម្ចាស់បន្ទប់ព្យាបាលឯកជន ត្រូវសហការ ជាមួយមន្ទីរសុខាភិបាលខេត្ត ឬមន្ទីរពេទ្យបង្អែកខេត្ត ឬអាជ្ញាធរមានសមត្ថកិច្ចក្នុងការផ្តល់ព័ត៌មាន និងបង្កលក្ខណៈងាយ ស្រួល ករណីមានការសង្ស័យជំងឺកូវីដ-១៩ ចូលទៅពិនិត្យ ព្យាបាលនៅកន្លែងរបស់ខ្លួន ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម