សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុទទួលអំណោយសម្ភារៈបរិក្ខាពេទ្យ និងថវិកាពីសប្បុរសជន

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី20 ខែមិថុនា ឆ្នាំ2021 ម៉ោង 6:49 នាទី ល្ងាច

 ខេត្តព្រះសីហនៈស្ថិតក្នុងឱកាសខួបលើកទី១៥៨ទិវាពិភពលោក​កាក​បាទ​ក្រ​ហម​អឌ្ឍចន្ទក្រហម៨ឧសភាឆ្នាំ២០២១ក្រោម ប្រធាន បទ«ទាំង​អស់​គ្នា​ចូល​រួម​ជាមួយកាកបាទក្រហមកម្ពុជាប្រយុទ្ធនិងជំងឺកូវីដ-១៩ ព្រមទាំង​កសាង​ភាព​ធន់​របស់សង្គមជាតិ»ព្រឹកថ្ងៃទី២០មិថុនាឆ្នាំ២០២១ឯកឧត្តម គួច ចំរើន ប្រធាន​គណកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ​អញ្ជើញ​ទទួ​ល​អំណោយពីសប្បុរសជនដែលបាននាំមកនៅ​សម្ភារៈ​បរិក្ខា​ពេទ្យ និងឧបត្ថម្ភ​ថវិកាប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះ​សី​ហនុ​ដើ​ម្បី​សម្រាប់​ប្រើប្រាស់ ក្នុងវិធានការប្រយុទ្ធប្រឆាំងទប់ស្កាត់និងគ្រប់គ្រងជំងឺកូវីដ-១៩។​

អំណោយដែលបានមកពីសប្បុរសជនមានសម្ភារៈបរិក្ខាពេទ្យ និងថវិកា​ដែលដែលទទួលបាននាពេលនេះ បាន​មក​ពី៖១.ឯកឧត្តម ម៉ាង ស៊ីណេត អភិ​បាលរងខេត្តព្រះសីហនុ និងលោក​ជំទាវ ដែលបានឧបត្ថម្ភថវិកាចំនួន ៦.០០០ ដុល្លារអាមេរិក។២.លោក អ៉ី សុខឡេង អភិបាលក្រុងព្រះសីហនុ និងលោក​ស្រី ដែល បាន ឧបត្ថម្ភថវិកាចំនួន ៥.០​០​០​ដុល្លារអាមេរិក។៣.លោក សន កុសល អភិបាលរង ក្រុងព្រះសីហនុ និង​លោក​​ស្រី សេង ផល្លីន ដែល​បាន​បរិច្ចាគថវិកាចំនួន ៤០០.០០០រៀល​(បួន​រយ​ពាន់រៀល)។៤.លោកឧកញ៉ា ឡាវ កាង អនុប្រធានកិត្តិយស​សាខា​ដែល​បាន​​ ឧបត្ថម្ភថវិកាចំនួន​៥.០០០​ដុល្លា​រ​អា​មេរិក។៥.មន្រ្តីរាជការនិងកង​កម្លាំង​ប្រ​ដាប់​អាវុធសាលាក្រុងព្រះសីហនុ​ដែល​បានបរិច្ចាគថវិកាចំនួន ៩.៣​២០.​០​០​០ រៀល​ (ប្រាំបួនលានបី​រយ​ម្ភៃ​ពាន់​រៀល​)​។៦.មន្ទីរទេសចរណ៍ខេត្តព្រះសីហនុដែលបានឧបត្ថម្ភថវិកាចំនួន១.០០០.០០០រៀល(មួយលានរៀល)។៧.ខេមបូឌាន អេស​​អេសអឺត ជេឌី លីង ឡូនីស្តីក ឯ.ក CAMBODIA SSEZ JD LINK LOGISTICS CO.,LTDដែលបានឧបត្ថម្ភ ថវិ​កា២ស់ចំនួន១៣០កេស ស្មើនឹង​២០០,​០០​០​សន្លឹកនឹង អាវពេទ្យចំនួន ៥០​០​កេស ស្មើនឹង ១៥,០០០អាវ​។៨.សាខា​កាក​បាទ​ក្រហម ខេត្តបាំងស៊ូ និងក្រុច​ប៉ូស៊ី RCSC JIAN SU BR & WUXI BR ដែល​បានខ្ទបត្ថម្ភថវិកា ម៉ាស់ចំនួន ១០០​កេស ស្មើនឹង ២០០,០០០សន្លឹកនឹង អាវពេទ្យចំនួន ៨០០ កេស  ស្មើនឹង ១៥,០០០អាវ។

ឯកឧត្តម គួច ចំរើន ប្រធានគណកម្មាធិ ការសាខាកាកបាទក្រហម​កម្ពុជា ខេត្តព្រះសីហនុ បានមានប្រសាសន៍ថា សកម្មភាពរបស់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី សប្បុរសជន នាពេលនេះបានឆ្លុះ​បញ្ចាំអោយឃើញថាគឺជាការចូលរួមចំណែកយ៉ាងសកម្មជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ដើម្បីជួយដល់បងប្អូនប្រជា​ព​ល​រដ្ឋងាយរង​គ្រោះ និងជួបការលំបាក រួមទាំងអ្នកដែលកំពុង ធ្វើចត្តាឡី​ស័ក​ពាក់​ព័ន្ធព្រឹត្តិ​ការណ៍(សហគមន៍ ២០កុម្ភៈ) ហើយយកទៅ ប្រើប្រាស់ ក្នុងវិធាន​ការ​ប្រយុទ្ធ​ប្រ​ឆាំង​ទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ នៅក្នុង ខេត្ត ព្រះសីហនុ។ ជា​មួយ​គ្នានោះឯកឧត្តម គួច ចំរើន ប្រធានគណកម្មាធិការសា ខាកាក បាទ ក្រហម​កម្ពុជា ខេត្តព្រះសីហនុ បានសូមឱ្យសប្បុរសធម៌ទាំងអស់ចូល រួមស្ដាប់ ការ​ណែ​នាំរបស់ក្រសួងសុខាភិបាលជាពិសេសប្រសាសន៍របស់សម្ដេច អគ្គ មហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ(៣ កុំ)(៣ ការពារ) ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម