ស្ត្រីម្នាក់ឈឺពោះខ្លាំង ឆ្លងទន្លេ ត្រូវបានបញ្ជូនយកមកមន្ទីរពេទ្យខេត្តព្រះសីហនុ តាមរយៈក្រុមហ៊ុនGTVC របស់លោកឧកញ៉ា ទៀ វិចិត្រ.!

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី29 ខែមេសា ឆ្នាំ2023 ម៉ោង 3:34 នាទី ល្ងាច

ខេត្តព្រះសីហនុ៖ កាលពីវេលាម៉ោងជាង០៤:៣០នាទីទាបភ្លឺ ថ្ងៃទី​២៩ ខែ​មេសា​ ឆ្នាំ​២០២៣​ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានបញ្ជូនអូប័រពេទ្យ របស់ក្រុមហ៊ុន GTVC ទៅទទួលយកប្រជាពលរដ្ឋមួយរូប ជាអ្នករស់នៅក្រុងកោះរ៉ុង ដែលគាត់ឈឺពោះខ្លាំង ឆ្លងទន្លេ បញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យ។

បើតាមលោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ជនរងគ្រោះ មានឈ្មោះ ដាញ់ ឌី អាយុ ២៩ឆ្នាំ រស់នៅ ក្នុងភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

ក្រោយទទួលដំណឹងភ្លាមៗ លោកឧកញ៉ា ទៀ វិចិត្រ ក៏បានបញ្ជូនអូប័រពេទ្យ របស់ក្រុមហ៊ុន GTVC ទៅទទួលយកប្រជាពលរដ្ឋ ជាជនរងគ្រោះ។

បច្ចុប្បន្ន ជនរងគ្រោះ ត្រូវបានបញ្ជូនតាមអូប័រពេទ្យ មកកាន់កំពង់ផែនៅក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងដឹកតាមរថយន្តសង្គ្រោះបន្ទាន់ ក្រុមហ៊ុន GTVC របស់លោកឧកញ៉ាដើម្បីយកទៅសង្គ្រោះនៅមន្ទីរពេទ្យ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម