កូនដៃទូកបានម្នាក់ស្លាប់ និងម្នាក់ទៀតដឹកទៅកាន់មន្ទីពេទ្យ ករណីពុលស្រាស !!!!

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី25 ខែឩសភា ឆ្នាំ2023 ម៉ោង 9:54 នាទី ល្ងាច

កូនដៃទូកបានម្នាក់ស្លាប់ និងម្នាក់ទៀតដឹកទៅកាន់មន្ទីពេទ្យ ករណីពុលស្រាស !!!!

ខេត្តព្រះសីហនុ : មានករណីបុរសម្នាក់ជាកូនដៃទូកបានស្លាប់ រីឯម្នាក់ទៀតក្អួតឈាមខ្លាំងក្រោយពីផឹកស្រាសនៅវេលាម៉ោង ៧:00 នាទីព្រឹក ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣នេះស្ថិតនៅកោះញ៉ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ។

តាមប្រភពសមត្ថកិច្ចបានបញ្ជាក់ថាបុរសដែលស្លាប់មានឈ្មោះ ឡុង  ភេទប្រុស ជនជាតិខ្មែរឥស្លាម អាយុ ៥៣ ឆ្នាំ មុខរបរកូនដៃទូកមងក្ដាម
បច្ចុប្បន្នស្នាក់បណ្ដោះអសន្ននៅលើទូកផែប៉ាទីក្រុម ៣១ ភូមិ3 ទំនប់រលក សង្កាត់១ ក្រុង/ខេត្តព្រះសីហនុ។
ម្ចាស់ទូកឈ្មោះ សំ ដាវី ភេទស្រី អាយុ ៣៧ឆ្នាំ មុខរបរអ៊ុតសក់
ទីលំនៅបច្ចុប្បន្ន នៅភ្នំខៀវ ភូមិ១ សង្កាត់២ ក្រុង/ខេត្តព្រះសីហនុ ។

បច្ចុប្បន្នសាកសពបានដឹកតាមទូកយកមករក្សាទុកនៅផែដីខ្សាច់ ក្រុម៣៤ ភូមិ៣ សង្កាត់១ រងចាំការពិនិត្យរបស់នគរបាលបច្ចេកទេសវិទ្យាសាស្រ្ត រីឯបុរសម្នាក់ទៀតដឹកទៅសង្រោះនៅមន្ទីពេទ្យ នេះបេីយោងតាមការរៀបរាប់ពីកូនដៃទូកដូចគ្នា។ អត្ថបទដោយលោកនី វ៉ាន់នីន ( 087 758 866 )


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម