លោក Steven Wang នាយកប្រតិបត្តិក្រុមហ៊ុន ព្រីនស៍ រៀល អ៉ីស្ទេត(ខេមបូឌា)ឧបត្ថម្ភថវិកាចំនួន ៥៨ ៦៥៥ដុល្លាអាមេរិក ជូនដល់រដ្ឋបាលខេត្តព្រះសីហនុ.!

ព័ត៌មានសង្គមថ្ងៃសុក្រ ទី11 ខែមិីនា ឆ្នាំ2022 ម៉ោង 1:50 នាទី ល្ងាច

 

(ខេត្តព្រះសីហនុ)៖ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យលោក Steven Wang នាយកប្រតិបត្តិក្រុមហ៊ុន ព្រីនស៍ រៀល អ៉ីស្ទេត (ខេមបូឌា) គ្រុប ឯ.ក Prince Real Estate Cambodia Group Co LTD ចូលជួបសំដែងការគួរសម និងនាំយកថវិកាចំនួន ៥៨ ៦៥៥ដុល្លាអាមេរិក ដើម្បីឧបត្ថម្ភដល់ការចាក់អ៊ុតកៅស៊ូអេស៊ី បំពាក់បរិក្ខារផ្លូវថ្នល់ និងចាក់អ៊ុតបេតុងកៅស៊ូអេស៊ីបន្ស៊ីតួផ្លូវឱ្យបានរៀបស្មើ លើកំណាត់ផ្លូវលេខ៧០៥ (វិថីក្រុង) ចាប់ពីចំណុចខាងមុខព្រះរាជដំ ណាក់ ដល់មុខភោជនីយដ្ឋានឆ្នេរថ្មី ស្ថិតនៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

លោក Steven Wang នាយកប្រតិបត្តិក្រុមហ៊ុនព្រីនស៍ រៀលអ៉ីស្ទេត (ខេមបូឌា) គ្រុប ឯ.ក (Prince Real Estate Cambodia Group Co LTD) បានថ្លែងអំណរគុណដល់ឯកឧត្តមអភិបាលខេត្ត ដែលបានអនុញ្ញាតឱ្យលោក និងសហការីបានចូលជួបសំដែងការគួរសម និងនាំយកថវិកា ដើម្បីឧបត្ថម្ភដល់ការចាក់អ៊ុតកៅស៊ូអេស៊ី បំពាក់បរិក្ខារផ្លូវថ្នល់ និងចាក់អ៊ុតបេតុងកៅស៊ូអេស៊ីបន្ស៊ីតួផ្លូវឱ្យបានរៀបស្មើ លើកំណាត់ផ្លូវលេខ៧០៥ (វិថីក្រុង) នាពេលនេះ។

លោក Steven Wang បានបន្តថា ក្នុងនាមអ្នកវិនិយោគ គឺក្រុមហ៊ុនបានចូលរួមជាមួយរាជរដ្ឋាភិបាល និងអាជ្ញាធរខេត្តក្នុងការងារមនុស្សធម៌ និងការអភិវឌ្ឍន៍។ ជាមួយគ្នានេះ លោក Steven Wang ក៏បានស្នើសុំ ឯកឧត្តមអភិបាលខេត្តជួយគាំទ្រគម្រោងរបស់ក្រុមហ៊ុន ព្រីនស៍ រៀលអ៉ីស្ទេត (ខេមបូឌា) គ្រុប ឯ.ក នៅលើទឹកដី នៃខេត្តព្រះសីហនុ ជាពិសេសលើវិស័យអចលនទ្រព្យ។

ឯកឧត្តម គួច ចំរើន អភិបាល ខេត្តព្រះសីហនុ បានថ្លែងអំណរគុណដល់ក្រុមហ៊ុនព្រីនស៍រៀលអ៉ីស្ទេត (ខេមបូឌា) គ្រុប ឯ.ក ដែលតែងតែចូលរួមការងារមនុស្សធម៌ ជាមួយរដ្ឋបាលខេត្ត ជាពិសេសក្រុមហ៊ុនបានមកបណ្តាក់ទុនវិនិយោគលើគម្រោងជាច្រើននៅខេត្តព្រះសីហនុ និងសូមជូនពរឱ្យក្រុមហ៊ុនបន្តការអភិវឌ្ឍឱ្យទទួលបានជោគជ័យបន្តទៀត ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម