ប្រទះឃើញអាវុធវែងAK47ជាច្រើនដើម និង គ្រាប់ជាង៥០០គ្រាប់ ខណៈពេលសមត្ថកិច្ចកំពុងដើរល្បាត តាមគោលដៅ ស្រុកកំរៀង.!

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី21 ខែតុលា ឆ្នាំ2021 ម៉ោង 10:04 នាទី ព្រឹក

(បាត់ដំបង)៖ កម្លាំងការពារបន្ទាត់ព្រំដែនបានប្រទះឃើញគ្រាប់កាំភ្លើងជាង៥០៨គ្រាប់ ក្នុងពេលកំពុងដើរល្បាត តាមគោលដៅ ស្រុកកំរៀង ខេត្តបាត់ដំបង។ ខណ:កម្លាំងការពារគោលដៅកំពុងចល័តល្បាតនៅតាមខ្សែបន្ទាត់ព្រំដែន ប្រទះឃើញការ៉ុងមួយនៅក្បែរអូរ រួចសង្ស័យក៏បានត្រួតពិនិត្យមើល ទើបដឹងថាអាវុធវែងជាច្រើនដើម និង គ្រាប់កាំភ្លើងជាច្រើនគ្រាប់ រួមទាំងបង់ដាក់គ្រាប់ជាច្រើនបង់ទៀត ។

អាវុធវែងនិងគ្រាប់ជាច្រើននេះ ត្រូវបានកម្លាំងល្បាតប្រទះឃើញនៅវេលាម៉ោងជាង៥ល្ងាច ថ្ងៃទី ១៩ ខែតុលា ត្រង់ចំណុចភូមិថ្មី ឃុំត្រាង ស្រុកកំរៀង ។

តាមការបញ្ជាក់ពីផ្នែក សឹករងកំរៀង និង នគរបាលការពារព្រំដែន819 ប្រទះឃើញ ជនទាំងនោះក៍បានរត់ចូលទៅក្នុងទឹកដីថៃ ហើយក្រុមការងារកំពុងទំនាក់ទំនងច្រកដូង បានទំនាក់ទំនងសហការទៅភាគីថៃ ដើម្បីតាម រកមុខសញ្ញាផងដែរ ។

វត្ថុតាងដែល រាវរកឃើញក្នុងទឹកអូររួមមាន៖
អាវុធជុន ១២,៧ចំនួន ០២ដើម , គ្រាប់ ១២,៧ ចំនួន ៥០៨គ្រាប់, អាវុធវែងAK៤៧ចំនួន ៥០ដើម , បង់ AK៤៧ ចំនួន ៤២បង់ ។

បច្ចុប្បន្នអាវុធវែង និងគ្រាប់ទាំងអស់ត្រូវបានរក្សាទុកនៅទីបញ្ជាការកងពលតូចលេខ ៥៣ ដើម្បីបន្តការស្រាវជ្រាវតាមនីតិវិធី ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម