អភិបាលរងខេត្តកណ្តាល ដឹកនាំប្រជុំត្រៀមរៀបចំពិធីបុណ្យមាឃបូជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨-២៩ មករាខាងមុខនេះ នៅភ្នំព្រះរាជទ្រព្យ

ព័ត៌មានសង្គមថ្ងៃពុធ ទី20 ខែមករា ឆ្នាំ2021 ម៉ោង 5:02 នាទី ល្ងាច

ខេត្តកណ្ដាល៖ នៅថ្ងៃទី២០ ខែមករានេះ លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំសណ្តាប់ធ្នាប់ក្នុងពិធីបុណ្យមាឃបូជាដែលត្រូវនឹងថ្ងៃព្រហស្បតិ៍ ១៥កើត និងថ្ងៃសុក្រ ១រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៨-២៩ ខែមករា ឆ្នាំ២០២១ ក្នុងបរិវេនភ្នំព្រះរាជទ្រព្យ ស្រុកពញាឮ ខេត្តកណ្តាល។

photo_2021-01-20_16-58-49

ក្នុងកិច្ចប្រជុំនេះដែរ លោកជំទាវ អភិបាលរងខេត្ត បានណែនាំដល់បណ្តាមន្ទីរ និងរដ្ឋបាលស្រុកដែលពាក់ព័ន្ធ ត្រូវធ្វើការណែនាំដល់អាជីវករលក់ដូរ ហាមលក់ដូរនូវគ្រឿងស្រវឹង និងដាក់តាំងស្លាកផ្សព្វផ្សាយគ្រឿងស្រវឹងផ្សេងៗក្នុងថ្ងៃប្រារព្ធពិធីបុណ្យមាឃបូជានេះ និងត្រូវរៀបចំដាក់ទង់ជាតិ ទង់សាសនា នៅតាមផ្ទះបងប្អូនប្រជាពលរដ្ឋ ព្រមទាំងវត្តអារាមទូទាំងខេត្តស្របតាមគោលការណ៍ណែនាំរបស់ថ្នាក់ជាតិ ។

photo_2021-01-20_16-58-52

ជាមួយគ្នានេះដែរ ត្រូវរៀបចំធ្វើអនាម័យអោយបានស្អាតក្នុងបរិវេនប្រារព្ធពិធី ដើម្បីញ៉ាំងអោយពិធីបុណ្យនេះ ប្រព្រឹត្តទៅបានយ៉ាងមហោឡារិក ព្រមជាមួយគ្នានេះដែរ ត្រូវអនុវត្តន៍អោយបានទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ស្តីពីការពារ ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ដោយត្រូវអោយមានការពាក់ម៉ាស់ ធ្វើការវាស់កម្តៅ និងការរក្សាគម្លាតសុវត្ថិភាពបុគ្គលជាដើម ។

photo_2021-01-20_16-58-54


គួររំលឹកថា បុណ្យមាឃបូជាគឺប្រារព្ធឡើង ដើម្បីជាការរំលឹកដល់ព្រឹត្តិការណ៍សំខាន់ៗចំនួន ៣ របស់ព្រះសម្មាសម្ពុទ្ធ ដែលមានដូចជាទី១ នោះគឺរំលឹកដល់ ថ្ងៃដែលព្រះសម្មាសម្ពុទ្ធទ្រង់ចេញសាងភ្នួស, ទី២គឺ ថ្ងៃដែលព្រះអង្គទ្រង់ប្រកាសនូវឱវាទបាដិមោក្ខហើយបង្កើតព្រះពុទ្ធសាសនា ជាអង្គការចាត់តាំងឡើងក្នុងលោក និងទី៣នោះគឺរំលឹកដល់ថ្ងៃដែល ព្រះអង្គកំណត់ពេលវេលានៃការយាងចូលព្រះបរិនិព្វាន្ត។

photo_2021-01-20_16-58-58

photo_2021-01-20_16-59-00

photo_2021-01-20_16-59-03


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម