រថយន្តដឹកទំនិញបើកលឿនឆ្លងកាត់ភ្លើងស្តុបជ្រុលបុកម៉ូតូនិងរថយន្តមួយគ្រឿងផ្សេងទៀតរួចបន្តបុកផ្ទះពលរដ្ឋខូចខាតយ៉ាងដំណំ

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី25 ខែឩសភា ឆ្នាំ2021 ម៉ោង 11:18 នាទី ព្រឹក

ខេត្តបាត់ដំបង!រថយន្តដឹកទំនិញមួយគ្រឿងបើកបរក្នុងល្បឿនយ៉ាងលឿនសំដៅឆ្លងកាត់ភ្លើងស្តុប បានជ្រុលទៅបុកម៉ូតូ០១គ្រឿងនិងរថយន្ត០១គ្រឿងផ្សេងទៀត រួចបន្តទៅបុកផ្ទះពលរដ្ឋក្បែនោះបណ្តាលអោយខូចខាតយ៉ាងដំណំ។

សមត្ថកិច្ចបានអោយដឹងថា! គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោងជាង ១៥និង០០នាទី ថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២១ នៅត្រង់ចំណុចភ្លើងស្តុបបាណន់ ស្ថិតក្នុងសង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ប្រភពនៅកន្លែងកើតហេតុបានប្រាប់អោយដឹងថា÷ នៅមុនពេលកើតហេតុគេឃើញរថយន្តដឹកមាន់មួយគ្រឿងបើកបរក្នុងល្បឿនយ៉ាងលឿនដូចហោះ ទិសដៅពីលិចទៅកើត លុះមកដល់ទីតាំងកើតហេតុបានជ្រុលបុកស្ត្រីម្នាក់កំពុងជិះម៉ូតូបណ្តាលអោយប៉ើង រួចបានបន្តទៅបុករថយន្តតូច០១គ្រឿងផ្សេងទៀតដែលធ្វើដំណើរកាត់ទទឹងផ្លូវពីជើងទៅត្បូង ហើយចុងក្រោយបានបង្កើនល្បឿនរ៉េចង្កួតទៅបុកចូលផ្ទះរបស់ប្រជាពលរដ្ឋ ០១ខ្នងថែមទៀតរងការខូចខាតយ៉ាងដំណំ។

សមត្ថកិច្ចបានបញ្ជាក់ថា រថយន្តបង្កម៉ាកហ៉ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-២២៦៤ អ្នកបើកបររត់គេចខ្លួនបាត់ ចំណែកភាគីខាងរថយន្តតូចម៉ាក VIGO ពណ៌ស្ក ពាក់ស្លាកលេខ ភ្នំពេញ 2L-៩៥៤៤ បើកបរដោយស្ត្រីឈ្មោះ យឹម សារឿន អាយុ ៤១ឆ្នាំ រស់នៅក្នុងឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង និងស្ត្រីម្នាក់ទៀតម្ចាស់ម៉ូតូសេរី ២០១៧ មិនស្គាល់ឈ្មោះរងរបួសត្រូវបាន សមត្ថកិច្ចដឹកបញ្ជូនទៅសង្រ្គោះព្យាបាលនៅឯមន្ទីរពេទ្យ។

ក្រោយពេលកើតហេតុភ្លាមៗ សមត្ថកិច្ចជំនាញបានចុះទៅដល់ធ្វើការវាស់វែងកំណត់ហេតុរួច បាននាំយកមធ្យោបាយពាក់ព័ន្ធទាំងបីគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្តរងចាំភាគីបង្កចូលខ្លួនដោះស្រាយទៅតាមផ្លូវច្បាប់៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម