រថយន្តនិងម៉ូតូ២គ្រឿងបុកគ្នាយ៉ាងទំហឹង បណ្តាលឲ្យបុរសអ្នកជិះម៉ូតូម្នាក់ស្លាប់នៅនិងកន្លែងកើតហេតុ.!

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី27 ខែមិថុនា ឆ្នាំ2022 ម៉ោង 11:32 នាទី ព្រឹក

(ក្រុងព្រះសីហនុ)៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ ។ ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង១២កន្លះឈានចូលថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២២ លើផ្លូវមិត្តភាព កែងផ្លូវខ្សែកាប ស្ថិតក្នុង ភូមិ៥ សង្កាត់លេខ៤ ក្រុង/ ខេត្តព្រះសីហនុ។

យោងតាមរបាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងម៉ូតូ ០១គ្រឿង ម៉ាក HONDA XR ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1IV-9595 អ្នកបេីកបរ(មិនទាន់ស្គាល់អត្តសញ្ញាណ កំពុងស្វែងរកសាច់ញាតិ) ដែលមានទិសដៅពី លិច ទៅ កេីត លុះមកដល់ចំណុចកេីតហេតុខាងលេី បានផ្លាស់ប្តូរទិសបត់ឆ្វេងត្រូវបានរថយន្ត ០១គ្រឿងបុក ម៉ាក LEXUS RX330 ពណ៌ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ 2AZ-8676 អ្នកបេីកបរ(មិនស្គាល់អត្តសញ្ញាណ គេចខ្លួនបាត់ក្រោយពេលកេីតហេតុ) ដែលមានទិសដៅផ្ទុយគ្នា ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះបណ្តាលឲ្យបុរសម្នាក់ស្លាប់ ភ្លាមៗ នៅនឹងកន្លែងកេីតហេតុ ។

សាកសព សមត្ថកិច្ចកំពុងស្វែងរកក្រុមគ្រួសារដេីម្បីប្រគល់ជូនយកទៅធ្វេីបុណ្យតាមប្រពៃណី ។

រីឯវត្ថុតាង រថយន្ត និងម៉ូតូ នគរបាលចរាចរណ៍យកទៅរក្សាទុកនៅការិយាល័ចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ ដើម្បីអនុវត្តន៍បន្តតាមនីតិវិធីច្បាប់ ៕

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម