សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន ចាប់ខ្លួនជនជាតិ ៥នាក់ និងរឹបអូសគ្រឿងញៀនជិត ៩០០ គីឡូក្រាម

ព័ត៌មានសង្គមថ្ងៃពុធ ទី17 ខែសីហា ឆ្នាំ2022 ម៉ោង 6:55 នាទី ល្ងាច

 អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។

កម្លាំងជំនាញ(ក៥)នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ សាន សុទ្ធី.លោក ឧត្តមសេនីយ៍ត្រី គឹម តូ. លោក វរសេនីយ៍ឯក មាស ហត.លោក វរសេនីយ៍ឯក ឈូក គា នាយករងមន្ទីរ និងលោក វរសេនីយ៍ឯក ជាវ វណ្ណា នាយការិយាល័យ(ក៥)បានធ្វើការស៊ើបអង្កេតជាង៣ខែ ដោយមានការសម្របសម្រួលពីលោក ស៊ិត វណ្ណ: ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។
លុះនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង២២និង២០នាទី ដោយកម្លាំងជំនាញយើងកំណត់ច្បាស់នៅពេលវេលាមុខសញ្ញាធ្វើសកម្មភាពប្រព្រឹត្តបទល្មើស ទើបកម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបើកកិច្ចប្រតិបត្តិការបង្ក្រាប ដោយបានស្នើសុំអន្តរាគមន៍ពីកម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ. និងកម្លាំងនាយកដ្ឋាននគរបាលព្រំដែនទឹក(កោះព្រាប) ចូលរួមសហការបង្ក្រាប ដោយមានការសម្របសម្រួលលោក ហួត វិចិត្រ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បង្រ្កាបនៅ ៣គោលដៅផ្សេងគ្នាជាបន្តបន្ទាប់:
គោលដៅទី១: នៅចំណុច ក្រុម១១ភូមិ៣ សង្កាត១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ ០១នាក់ អូបរ១គ្រឿង ទូកយន្ត១គ្រឿង និងសារធាតុញៀន(កេតាមីន)៤៤ការ៉ុង។
គោលដៅទី២: នៅចំណុច ក្រុម២ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ ០៣នាក់និងម៉ូតូ ២គ្រឿង។
គោលដៅទី៣: នៅចំណុចភូមិគគី សង្កាត់បិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ ១នាក់ និងរថយន្ត១គ្រឿង។
☆លទ្ធផលសរុប:
ក-ឃាត់បានជនសង្ស័យ០៥នាក់:
១-ឈ្មោះ TONG JIAN XIN ភេទប្រុស អាយុ៧១ឆ្នាំ ជនជាតិ ចិន។
២-ឈ្មោះ GAO ZHI BIN ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិ ចិន។
៣-ឈ្មោះ LI YONG XIN ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិ ចិន។
៤-ឈ្មោះ ZHONG JIAN LIN ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិ ចិន។
៥-ឈ្មោះ JAN XI TONG ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិ ចិន។
ខ-វត្ថុតាងសារធាតុញៀនចាប់យកបាន:
-សារធាតុញៀនប្រភេទកេតាមីន(KETAMINE)ទម្ងន់ ៨៧១ គ.ក្រ ២០០ក្រាម។
-អូបរ ១គ្រឿង
-ទូកយន្ត ១គ្រឿង
-រថយន្ត ១គ្រឿង
-ម៉ូតូ ២គ្រឿង

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញយើងបាន បញ្ជូនទៅប្រគល់ជូនស្នងការដ្ឋាននគរបាលព្រះសីហនុ កសាងសំណុំរឿងបន្តតាមនីតិវិធី ៕

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម