រឿងគួរឲ្យចម្លែកទំនាស់ដីធ្លីនៅខេត្តព្រះសីហនុប្រជាពលរដ្ឋឈ្នះក្តី ទៅលើឧកញ៉ាម្នាក់ពីតុលាការកំពូល ប៉ុន្តែ ពលរដ្ឋនៅតែមិនមានសិទ្ធិគ្រប់គ្រងដីដដែល.?

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី30 ខែសីហា ឆ្នាំ2021 ម៉ោង 12:29 នាទី ល្ងាច

 

 

ខេត្តព្រះសីហនុ៖ រឿងគួរឲ្យចម្លែកទំនាស់ដីធ្លីនៅខេត្តព្រះសីហនុប្រជាពលរដ្ឋឈ្នះក្តី ទៅលើឧកញ៉ាម្នាក់តាំងពីសាលាដំបូងខេត្តរហូតដល់ តុលាការកំពូល ប៉ុន្តែ ពលរដ្ឋនៅតែមិនមានសិទ្ធិគ្រប់គ្រងដីដដែល ជាក់ស្ដែងទំនាស់ដីធ្លី រវាងលោកស្រី ខូវ ប៉ោស៊ាងជាមួយនឹងលោកឧកញ៉ា លឹម ហ៊ុយឡេង ដែល លោកស្រីបានឈ្នះក្តី តាំងពីសាលាដំបូងខេត្តព្រះសីហនុរហូតដល់តុលាការកំពូលដោយសាលដីកាតុលាការកំពូលលេខ ១៦៥ ចុះថ្ងៃទី ០៦ ខែ សីហា ឆ្នាំ ២០២០បាន សម្រេចនិង បង្គាប់ឲ្យលោកឧកញ៉ា លឹម ហ៊ុយឡេង និង ប្រពន្ធ ឈ្មោះ អ៊ុង ថាវី ប្រគល់ដីទំហំ ៥៣៧៧ម៉ែត្រការ៉េ ស្ថិតក្នុងសង្កាត់ លេខ ក្រុង.ខេត្តព្រះសីហនុ ទៅឲ្យលោកស្រី ខូវ ប៉ោស៊ាង គ្រប់គ្រងជាម្ចាស់កម្មសិទ្ធិស្របច្បាប់។ប៉ុន្តែរ សាលដីកា តុលាការកំពូលនោះ មិនត្រូវបាន លោក ឧកញ៉ា លឹមហ៊ុយឡេង និង ប្រពន្ធអនុវត្តតាមនោះឡើយ

 

លោកស្រី ខូវ ប៉ោ ស៊ាង បានធ្វើការបញ្ជាក់ថា រូបគាត់មានដី មួយកន្លែង ទំហ៊ំ ៥៣៧៧ម៉ែត្រការ៉េស្ថិត ក្នុង សង្កាត់លេខ ក្រុង.ខេត្តព្រះសីហនុ ត្រូវបាន លោក ឧកញ៉ា លឹម ហ៊ុយ ឡេង និងប្រពន្ធ ធ្វើប្លង់កម្មសិទ្ធិរំលោភយក ទាំងបំពាន ។ដោយបញ្ហារនេះលោក ស្រី បានដាក់ពាក្យបណ្តឹងតាមច្បាប់ ទៅសាលាដំបូងខេត្ត ព្រះសីហនុដើម្បីទាមទារ ដីនោះយកមកវិញ ហើយសាលាដំបូងខេត្តព្រះសីហនុក៏បានសម្រេចនិងតម្រូវឲ្យលោក ឧកញ៉ា លឹម ហ៊ុយឡេង និង ប្រពន្ធ ប្រគល់ដីទំហំ៥៣៧៧ម៉ែត្រ ការរ៉េ ដែលមាននៅក្នុងវិញ្ញា បនបត្រសម្គាល់អចលនវត្តុលេខ ១៨០១០ ២០២.០៣៨៩ចុះថ្ងៃទី ២៩ខែ មេសា ឆ្នាំ ២០១៥ (ជាបណ្ណ័កម្មសិទ្ធិរបស់លោកឧកញ៉ា លឹម ហ៊ុយឡេង )ទៅឲ្យ លោកស្រី ខូវ ប៉ោ ស៊ាង គ្រប់គ្រងដីធ្វើជាម្ចាស់កម្មសិទ្ធិស្របច្បាប់វិញ។ ប៉ុន្តែរការសម្រេចរបស់ សាលាដំបូងខេត្ត ព្រះសីហនុ ត្រូវបាន លោក ឧកញ៉ា លឹម ហ៊ុយ ឡេង និង ប្រពន្ធ ដាក់ពាក្យប្តឹង ជំទាស់ ទៅសាលាឧទ្ធរណ៏រហូតដល់ តុលាការកំពូល ប៉ុន្តែរ ជាលទ្ធផល សាលាឧទ្ធរណ៏និង តុលាការកំពូល នៅតែ សម្រេចឲ្យលោក ឧកញ៉ា លឹម ហ៊ុយឡេង និងប្រពន្ធ ប្រគល់ដីទំហំ៥៣៧៧ម៉ែត្រ ការ៉េ ទៅលោក ស្រី ខូវ ប៉ោ ស៊ាង ដ៏ដែល ព្រមទាំងចេញដីកាបង្គាប់ឲ្យ អាជ្ញាធរ មន្រ្តីជំនាញសុរិយោដីដែលមានសមត្ថកិច្ច ធ្វើវិធីផ្ទេរចុះបញ្ជីកម្មសិទ្ធិ(កាត់ឈ្មោះ)ដីទំហំ ៥៣៧៧ម៉ែត្រការ៉េប្រគល់ឲ្យ លោក ស្រី ខូវ ប៉ោស៊ាង ផងដែរ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ«គឺលោក ឧកញ៉ា លឹម ហ៊ុយឡេង និងប្រពន្ធហាក់ មានចេតនាមិនព្រមអនុវត្តតាមសាលដីកា តុលាការកំពូលនោះឡើយ បើទោះជា លោកឡា ប៊ុនហួន អាជ្ញាសាលានៃសាលាដំបូងខេត្តព្រះសីហនុបានចុះទៅអនុវត្ត សាលដីកាតុលាការកំពូលលេខ ១៦៥ ចុះថ្ងៃទី ០៦ ខែ សីហា ឆ្នាំ ២០២០ដល់ទីតាំងដីដែលត្រូវប្រគល់ឲ្យលោក ស្រី ខូវ ប៉ោស៊ាង រួចហើយក៏ដោយ បច្ចុប្បន្នលោកស្រីធ្វើរបងក៏ខាងតំណាងលោកឧកញ៉ាលឹម ហ៊ុយឡេងបានទៅហាមឃាត់មិនឱ្យលោកស្រីធ្វើផងដែរ។

 

ជុំវិញបញ្ហារវិវាទទំនាស់ដីធ្លីខាងលើនេះ លោកជា តារាតំណាង លោក ឧកញ៉ា លឹម ហ៊ុយ ឡេង បានទទួលស្គាល់ថាលោកពិតជាចាញ់ក្តី លោកស្រីខូវ ប៉ោស៊ាង ប្រាកដ មែន ហើយលោក ក៏មិនប្រឆាំងជាមួយនិង អំណាច សាលដីកា របស់តុលាការកំពូលនោះដែរ ប៉ុន្តែរ ដីរបស់លោកគឺជាដីមាន បណ្ណ័កម្មសិទ្ធិស្របច្បាប់ដែល កសាងឡើងដោយមន្រ្តីជំនាញត្រឹមត្រូវ ហើយ បច្ចុប្បន្ន បណ្ណ័កម្មសិទ្ធិទីតាំងដីនោះនៅតែ ជាកម្មសិទ្ធិរបស់លោកដ៏ដែល

 

ប្រជាពលរដ្ឋដែលជាអ្នកឈ្នះក្តីពឹងទៅលើ ច្បាប់អំណាចតុលាការបែរជា លោកឧកញ៉ា មាន ឥទ្ធិពល មិនព្រមប្រគល់ដីឲ្យគាត់ទៅតាមអំណាចតុលាការ នោះដដែល តើគាត់ ជាប្រជាពលរដ្ឋទៅរំពឹងច្បាប់ឯណាទៀត ទើបគាត់មានសិទ្ធិគ្រប់គ្រង ដីស្របច្បាប់របស់ខ្លួនវិញបាន បើគាត់ឈ្នះក្តីតាំងពីសាលាដំបូងខេត្តរដល់តុលាការកំពូលហើយនោះ



 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម