ឯកឧត្តម ឧត្តមសេនិយ៍ឯក ឯក សំអូន អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារនិងសមិទ្ធផលនានានៅទីបញ្ជាការកងអនុសេនាធំទី២វរសេនាតូចរថក្រោះលេខ៦៧

ព័ត៌មានសង្គមថ្ងៃសុក្រ ទី22 ខែធ្នូ ឆ្នាំ2023 ម៉ោង 8:10 នាទី ល្ងាច

ឯកឧត្តម ឧត្តមសេនិយ៍ឯក ឯក សំអូន អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារនិងសមិទ្ធផលនានានៅទីបញ្ជាការកងអនុសេនាធំទី២វរសេនាតូចរថក្រោះលេខ៦៧

(បន្ទាយមានជ័យ) អគារ និងសមិទ្ធិផលនានាជាង៣ម៉ឺនដុល្លា ដែលត្រូវបានឯកឧត្តម ឧត្តមសេនិយ៍ឯក ឯក សំអូន មេបញ្ជាការរង កងទ័ពជើងគោកមេបញ្ជាការយុទ្ធភូមិភាគទី៥ អញ្ជើញពាក្យអធិបតីភាពសម្ពោធដាក់ប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ នៅកងអនុសេនាធំទី២វរសេនាតូចរថគ្រោះលេខ៦៧ខេត្តបន្ទាយមានជ័យ។

លោកវរៈសេនីយ៍ឯក ព្រហ្ម គឹម មេបញ្ជាការវរសេនាតូចរថគ្រោះលេខ៦៧បានមានប្រសាសន៍រាយការណ៍ថា៖សមិទ្ធផលដែលត្រូវដាក់សម្ពោធអោយប្រើប្រាស់គឺបានការចូលរួមពីសប្បុរសជនតាមរយៈលោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការទិសទី១បន្ទាយមានជ័យ រួមមាន អណ្តូងស្នងប់ចំនួន២ រោងដាក់គ្រឿងចក្រ អគារស្នាក់នៅ១ខ្នង ផ្ទៈបាយ១ខ្នង អគារទីបញ្ជាការថ្មី១ខ្នង ដែលសរុបថវិការចំនួន៣២,០២២ដុល្លា ជាអំណោយឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោកនិងជាមេបញ្ជាការយោធភូមិភាគទី៥បានមានប្រសាសន៍កើតសសើរចំពោះសប្បុរសជនដែលបានចូលរួមថវិការកសាងសមិទ្ធិផលកងអនុសេនាធំទី២វរៈសេនាតូចរថគ្រោះលេខ៦៧ខេត្តបន្ទាយមានជ័យ ដែលត្រូវបានដាក់សម្ពោធអោយប្រើប្រាស់ជាផ្លូវការ។

ឯកឧត្តម បានធ្វើផ្តាំផ្ញើដល់កម្លាំងយោធាកងរថគ្រោះត្រូវចេះមើលថែដោះខាត់អោយបានល្អត្រៀមបម្រុងទុកក្នុងនាមកម្លាំងយោធាជំនាញទោះជាប្រទេសកម្ពុជាមានសុខសន្តិភាពនិងមានការអភិវឌ្ឍន៍រីកចម្រើន ក្រោយដឹកនាំពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រៈរាជាណាចក្រកម្ពុជា អាណត្តិទី៧នៃរដ្ឋសភា៨៕
ព័ត៌មានទាន់ហេតុការណ៍ដោយ៧៨ លោក ហុីង ចាន់ថន


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម