ពីពេលនេះតទៅ អ្នកចង់លេងល្បែងអាចចូល casino អាត់កឺ បានព្រោះ

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី03 ខែកញ្ញា ឆ្នាំ2023 ម៉ោង 3:16 នាទី ល្ងាច

(បន្ទាយមានជ័យ) បែកធ្លាយកាស៊ីណូ(អាត់កឺ) ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្បាលស្ពាន សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បើកឱ្យប្រជាពលរដ្ឋខ្មែរចូលលេងយ៉ាងគគ្រឹកគគ្រេង ក្រោយពីបបញ្ឈប់បុគ្គលិកជាជនជាតិខ្មែរចំនួន៤នាក់។

បើយោងតាមការផ្តល់កិច្ចសម្ភាសន៍របស់បុគ្គលិកកាស៊ីណូទាំង៤នាក់ ដែលបម្រើការងារអស់រយៈពេល ៦ខែ នៅកាស៊ីណូ(អាត់កឺ) បានលើកឡើងថា៖.កន្លងមកសម្ដេចអគ្គមហាសេនាបតីតេ ជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសរួចហើយថា កាស៊ីណូ ណាដែលឲ្យជនជាតិខ្មែរ ចូលលេង និងដកអាជ្ញាប័ណ្ណ តែក្រោយមក កាសុីណូ នៅក្នុងព្រះរាជាណាចក្រកម្ពុជា នៅតែប្រជាពលរដ្ឋខ្មែរជាហូរហែបានចូលលេងរហូតមកដល់បច្ចុប្បន្ននេះជនជាតិខ្មែរមួយចំនួនបានធ្លាក់ខ្លួនក្រ អស់ផ្ទះ អស់ដីមទ្រព្យសម្បត្តិ បែកបាក់គ្រួសារ ដោយសារតែចាញ់ល្បែងកាស៊ីណូនេះផងដែរ។

សូមបញ្ជាក់ផងដែរថាបច្ចុប្បន្ននេះកាស៊ីណូអាត់គឺខាងលើក៏កំពុងមានរឿងអាស្រូវ ដោយសារបានបញ្ឈប់បុគ្គលិកចំនួន 4 នាក់ដោយពុំដឹកមូលហេតុ។សម្រាប់បុគ្គលិកកាស៊ីណូ ដែលត្រូវបានបញ្ឈប់ ទាំង ៤នាក់នោះគ្រាន់តែចង់អោយថៅកែ ឬអ្នកគ្រប់គ្រងបានការស្រាយបំភ្លឺ និងរកភាពយុត្តិធម៌ គណៈដែលមិនមានមូលហេតុច្បាស់លាស់ បែរជាក្រុមហ៊ុនកាស៊ីណូខាងលើនេះ បានបញ្ឈប់ការងារ៕

អត្ថបទនិងរូបភាពដោយលោកហ៊ីងចាន់ថនភ្នាក់ងារយកព័ត៌មានប្រចាំខេត្តបន្ទាយមានជ័យ


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម